រាជធានីភ្នំពេញ៖អតីតសកម្មជនគណបក្សសង្គ្រោះជាតិ កញ្ញា ធី សុវណ្ណថា បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ។ នេះបើយោងតាមពាក្យបណ្តឹងរបស់នាយិកាយុវជនកិច្ចការសង្គម ដែលដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ មករា ២០១៧នេះ ។
ការសម្រេចដាក់ពាក្យប្តឹងរបស់ ធី សុវណ្ណថា នាពេលនេះបានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីថ្ងៃទី១៤ មករា ក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រនៅប្រទេសបារាំងបានលើកឡើងដោយចោទថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានសូកកញ្ញាចំនួន១លានដុល្លារ ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។
នៅក្នុងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា បានរៀបរាប់ថា ប្តឹងទាមទារឲ្យលោក សម រង្ស៊ី សងសំណងជំងឺចិត្តជាប្រាក់សរុបចំនួន២៥០,០០០ដុល្លារ ឬម្ភៃប្រាំដុល្លារអាមេរិក ដើម្បីកញ្ញាយកប្រាក់សំណងនេះជូនទៅអង្គការដើម្បីធ្វើកិច្ចការមនុស្សធម៌៕