លោក ញឹក ប៊ុនឆៃ ថា គណបក្ស​លោក​មិន​ប្រឆាំង​និង​បំបែក​សំឡេង​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​អះអាងថា គណបក្ស​របស់លោក​មិនមែនជា​គណបក្សប្រឆាំង ឬ​បំបែក​សំឡេង​គណបក្ស​ដទៃ​ដូច​ការចោទប្រកាន់​រប​ស់​អ្នកនយោបាយ​មួយចំនួន​នោះទេ ។​
​លោក ញ៉ឹក ប៊ុនឆៃ ប្រធាន​គណបក្ស​រួបរួម​ជាតិ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មាន​សិទ្ធ​ដើម្បី​បង្កើត​បក្សនយោបាយ ក្នុងការ​ឈរ​ឲ្យ​ប្រជាពលរដ្ឋ​លោក​បោះឆ្នោត​ជូន ។ ដូច្នេះ​ការលើកឡើង​ថា គណបក្ស​លោក​បង្កើត​គ្រាន់តែ​បំបែក​សម្លេង​គណបក្ស​ដ​ទៃ​នោះ​គឺ​ខុស​ហើយ ហើយ​នៅ​កម្ពុជា​យើង​ច្រើនតែ លាប​ពណ៍​គ្នា​ទៅវិញទៅមក ដើម្បី​ផលប្រយោជន៍​នយោបាយ​បក្ស​របស់ខ្លួន ឬ​បុគ្គល​របស់ខ្លួន ដែល​លាប​ពណ៌​យ៉ាងនេះ​យ៉ាងនោះ ។​
​លោក​ក៏បាន​បញ្ជាក់ដែរថា គណបក្ស​របស់លោក មិនមាន​ជំហរ​ជា​បក្សប្រឆាំង​ទេ ព្រោះ​នយោបាយ​យើងខ្ញុំ នយោបាយ​កណ្ដាល​អព្យាក្រឹត​មួយ​ដែល​មិន យក​អ្នកណា បក្ស​ណា ខ្មែរ​ណា ជាស​ត្រូវ គឺ​មិន​យក​បរ​ទេសណា មាន​ផ្ដាច់មុខ​មួយ​ជំ​ហៀ​ង ហើយ​ត្រូវយក​មួយ​ជំ​ហៀ​ង​ទៀត​ធ្វើ​សត្រូវ ព្រោះ​នយោបាយ​នេះ ជា​នយោបាយ​មួយ ដែល​យើង​ឆ្លងកាត់ ធ្លាប់មាន​បទពិសោធន៍​រួចហើយ​ផងដែរ ៕

fn-2017-01-18-15-14-58-0