រុស្ស៊ី និង​តួ​ក​គី​រួមគ្នា​វាយកម្ទេច​ទីតាំង​ក្រុម ISIS ៣៦​កន្លែង​ក្នុងប្រទេស​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2017 ក+ ក-

ម៉ូ​ស្គូ​៖​នេះ​ជា​លើកដំបូង​ហើយ​ដែល​កងកម្លាំង​ទ័ពអាកាស​រុស្ស៊ី និង​តួ​ក​គី​រួមគ្នា​វាយកម្ទេច​គោលដៅ​ប្រមាណ​ជា​៣៦ នៃ​ទីតាំង​របស់​ក្រុម ISIS ក្នុង​ខេត្ត Aleppo ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន Sputnik​។​
​ឧត្ដមសេនីយ៍​រុស្ស៊ី លោក Sergei Rudskoy បាន​បញ្ជាក់ថា​៖ «​យន្ដហោះ​ចម្បាំង​៩​គ្រឿង​មកពី​កងកម្លាំង​ទ័ព អាកាស​រុស្ស៊ី ក្នុងនោះ​រួមមាន​ទាំង​យន្ដហោះ ចម្បាំង​ធុន Su-24M ចំនួន​៤​គ្រឿង Su-25 ៤​គ្រឿង និង​យន្ដហោះ​ទម្លាក់​គ្រាប់បែក Su-34 ព្រមទាំង​យន្ដហោះ​ចម្បាំង នៃ​កងកម្លាំង​ទ័ពអាកាស​តួ​ក​គី ដែលមាន​ដូចជា ប្រភេទ​យន្ដហោះ​ចម្បាំង ធុន F-16 ៤​គ្រឿង និង F-4 ៤​គ្រឿង បាន​ចូលរួម​នៅក្នុង​ប្រតិ​ប​តិ្ត​ការ​យោធា​វាយប្រហារ​តាម ផ្លូវអាកាស​រួមគ្នា​ប្រឆាំងនឹង​ក្រុម ISIS ដោយមាន​ការយល់ព្រម​ពី​អាជ្ញាធរ​ស៊ី​រី​ផងដែរ​»​។​
​គួរ​បញ្ជាក់ថា នេះ​គឺជា​លើកទីមួយ​ដែល​រុស្ស៊ី និង​តួ​ក​គី ដឹកនាំ​ប្រតិបត្តិការ​យោធា​រួមគ្នា​ប្រឆាំងនឹង​ក្រុម​ភេរ​វករ តាមរយៈ​ការសម្របសម្រួល​ពី​រដ្ឋា​ភិ​បាល​ស៊ី​រី ហើយ​ការ វាយប្រហារ​នេះ​ទៀតសោត​ធ្វើឡើង​នៅ​តំបន់​ជាយក្រុង al-Bab នៃ​ខេត្ត Aleppo៕

fn-2017-01-19-00-45-41-1