មន្ត្រីនគរបាលដែលពាក់ព័ន្ធគ្រឿងញៀនត្រូវបណ្តេញចេញពីក្របខ័ណ្ឌ
រាជធានីភ្នំពេញ៖មន្ដ្រីនគរបាលម្នាក់នៅខេត្តកំពតដែលចែកចាយគ្រឿងញៀននោះត្រូវបានក្រសួងមហាផ្ទៃសម្រេចបណ្តេញចេញពីក្របខ័ណ្ឌ ហើយនេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានផ្សព្វផ្សាយកាលពីម្សិលមិញ។
ក្នុងសេចក្ដីប្រកាស បញ្ជាក់ថា ព្រិន្ទបាលទោ ស៊ា សុខបញ្ញា អត្តលេខ៧៦៣៦០ មន្ដ្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយរូបភាពដកហូតឋានន្ដរស័ក្ដិ និងបណ្ដេញចេញផុតពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ មូលហេតុ ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕