ស្រវឹងចាប់​ប្រពន្ធ​-​កូនចង​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅបង្កជា​រឿង​ប្រច័ណ្ឌ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2017 ក+ ក-

​ខេត្តកំពត​៖​កម្លាំង​នគរបាល​ស្រុក​កំពង់ត្រាច​បាន​ចាប់ខ្លួន​ប្ដី​អប្រិយ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ បង្ក​ជា​ភ្លើង​ប្រច័ណ្ឌ វាយ​ធ្វើ​ទារុណកម្ម​ប្រពន្ធ​កូន​យ៉ាង​ឃោរឃៅ ដែល​អំពើហិង្សា​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​នេះ នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង ស្រុក​កំពង់ត្រាច ខេត្តកំពត​។​
​មន្ដ្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ពេ​ជ គិ អាយុ​៣៣​ឆ្នាំ (​ធ្លាប់មាន​ប្តី​ម្តង និង​មានកូន​២​នាក់​) រងរបួស​ពេញ​ផ្ទៃមុខ និង​ស្នាម​ខ្សែរឹត​ក ស្នាម​ខ្សែរឹត​កដៃ ទាំងសងខាង​។ ដោយឡែក​ជនបង្ក​ជា​ប្ដី ឈ្មោះ អួន យ​ន អាយុ​៣១​ឆ្នាំ​។​
​នគរបាល​បញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើហិង្សា​នេះ បណ្ដាលមកពី ប្ដី​មកពី​ផឹកស៊ី​ស្រវឹង ហើយ​ប្រពន្ធ​មិន​នៅផ្ទះ ទើប​បង្ក​ជា​ភ្លើង​ប្រច័ណ្ឌ ប៉ុន្ដែ​ប្រពន្ធ​មិន​នៅផ្ទះ ព្រោះ​ជាប់រវល់​ទៅ​មើល​កូន​ឈឺ​។​
​ក្រោយ​បង្កហេតុ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់​ខ្លូន បញ្ជូនទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕

fn-2017-01-20-09-46-19-3fn-2017-01-20-09-46-19-1fn-2017-01-20-09-46-19-0