ចិន​បង្ហាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ជំនាន់​ថ្មី អាច​ផ្ទុក​គ្រាប់​មី​ស៊ី​ល​ទម្ងន់​២​តោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2017 ក+ ក-

​ប៉េកាំង​៖​ប្រទេស​ចិន​បានដាក់​បង្ហាញ​យន្ដហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​ថ្មី​មួយ ដែល​អាច​ផ្ទុក​គ្រាប់បែក​ទម្ងន់​២​តោន ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន Aviation Industry Corporation of China របស់​ប្រទេស​ចិន​។
​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ត្រូវ​បានដាក់​បង្ហាញ​ដល់​មហាជន​នៅក្នុង​ទីក្រុង Zhuhai ប្រទេស​ចិន និង​ទទួលបាន​ការចាប់អារម្មណ៍​ជាច្រើន​។ ទន្ទឹម​នោះ​ប្រទេស​ចិន​គ្រោង​នឹងដាក់​អោយប្រើ​ប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រ​ទេ​នេះ​នៅក្នុង​អំឡុង​ឆ្នាំ ២០១៩-២០២០​ខាងមុខនេះ​។
​យន្តហោះ​ចំបាំង​នេះ​អាច​ហោះ​បាន​រយៈ​ចម្ងាយ​១៥០០០​ម៉ា​យ និង​មាន​សមត្ថ​ភាពខ្លាំង​ក្នុងការ​វាយប្រហារ​ទីតាំង​មូលដ្ឋាន​របស់​សត្រូវ​។ ជាមួយគ្នានេះ​យន្តហោះ​នេះ​ត្រូវបាន​បំពាក់​ទៅដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ខ្ពស់ និង​ប្រព័ន្ធ​រ៉ា​ដា​ជំនាន់​ថ្មី​អាច​កំណត់​ដឹង​ច្បាស់លាស់​ពី​ទីតាំង​សត្រូវ​៕

3A08365C00000578-3901958-image-a-81_14781867175653A08365800000578-3901958-image-a-82_1478186753249