ផ្ទុះអាវុធ​២​គ្រាប់ ខណៈ​បង្ក្រាប​ក្រុមចោរប្លន់​នៅ​ខណ្ឌឫស្សីកែវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ដែល​២​នាក់​ដែលជា​ក្រុមចោរប្លន់​យ៉ាងសកម្ម​នៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៩​និង​៣០ នាទី​យប់ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧ ក្នុង​ផ្ទះមួយ​ល្វែង​ស្ថិតនៅ​បុរី សន្តិភាព​២ សង្កាត់​ច្រាំង​ចំ​រះ​ទី​២ ខណ្ឌឫស្សីកែវ ។​
​លោក ទៀង ចាន់​សា អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​ជិះ​ល្បាត ក្នុង​មូលដ្ឋាន ពេលដែល​កំពុងតែ​ជិះ​ល្បាត​នោះ សមត្ថកិច្ច​ក៏​បានឃើញ​ជនល្មើស​ជិះ​ម៉ូតូ​តែម្នាក់ឯង​។ ដោយមាន​ដីកា​ពី​តុលាការ និង​ដោយ​សមត្ថកិច្ច​ស្គាល់​ភិនភាគ​ផង​នោះ សមត្ថកិច្ច​បាន​ហៅ​ជនល្មើស​អោយ​ឈប់ តែ​ជនល្មើស​មិន​ព្រម​ឈប់​ទេ តែ​បែរជា​ជិះ​ម៉ូតូ​គេច​ពី​សមត្ថកិច្ច​ទៅវិញ ។​
​ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល សមត្ថកិច្ច​បាន​ជិះ​តាម​ព្រមទាំង​ប្រកាស​តាម​វិទ្យុទាក់ទង​អោយ​តាម​ស្ទាក់​មុខសញ្ញា​។ បន្ទាប់ពី​ជិះ​ដេញតាម​រហូតដល់​ផ្លូវ​ឡឥដ្ឋ​ព្រំប្រទល់​ប៉ុស្តិ៍​ច្រាំង​ចំ​រះ​ទី​២ និង​ប៉ុស្តិ៍​ច្រាំ​ចំ​រះ​ទី​១ ជនល្មើស បាន​ជិះ​បុក​ម៉ូតូ​សមត្ថកិច្ច ដែល​ឈប់​ចំ​ពីមុខ​បណ្តាលអោយ​ដួល​ម៉ូតូ​ទាំង​២ ហើយ​ពេលដែល​ម៉ូតូ​ដួល​នោះ​ជន ល្មើស​បាន​ជ្រុះ​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក K59 ។​
​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ ធ្វើអោយ​ជនល្មើស ភ័យ​រត់​យកតែ​រួចខ្លួន រហូត​ដល់ផ្ទះ​របស់គេ​ដែលមាន​ទីតាំង បុរី​សន្តិភាព​២​នេះ​។ ពេលដែល​សមត្ថកិច្ច​ដឹងថា​ជន ល្មើស​រត់​ចូល​សំងំ​ក្នុងផ្ទះ សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​ផ្ទះ​ជនល្មើស និង​បាន​ចូលទៅ​ចាប់បាន​តែម្តងទៅ​។ ក្រោយពេល​ចាប់បាន និង​សួរនាំ​រួចមក​ជនល្មើស​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ​៕

7-384-568-315-541-58