រាជធានីភ្នំពេញ៖ជនរងគ្រោះរួម និងមិត្តភក្តិពីរបីនាក់បាននាំគ្នាឡើងមកប្តឹងប៉ូលិសប៉ុស្តិ៍ទួលសង្កែទាំងព្រឹក ក្រោយពីមានចោរគាស់បន្ទប់ផ្ទះជួលលួចយកម៉ូតូមួយគ្រឿងរួម និងសម្ភារៈ។ ករណីនេះកើតឡើងកាលពីយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលផ្លូវបេតុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះមានឈ្មោះ ភាព វិនណា ភេទប្រុស អាយុ២០ ឆ្នាំ ស្នាក់នៅផ្ទះ កើតហេតុខាងលើ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុម៉ោង១០យប់ខ្លួនគេបានបិទទ្វារចាក់សោរួចនាំគ្នាចេញទៅដើរលេងអស់ លុះត្រឡប់មកដល់ផ្ទះវិញនៅវេលម៉ោងប្រហែល៣ និង៥០នាទីទៀបស្រាប់តែ ឃើញទ្វារបន្ទប់ចំហ ខណៈនោះគេ ដើរចូលដល់ក្នុងបន្ទប់ ស្រាប់តែមិនឃើញម៉ូតូម៉ាកហុងដា(ZOOMER.X)ពាក់ស្លាកលេខភ្នំពេញ1FZ0157 រួមនិងសម្ភរៈមួយចំនួនត្រូវចោរលួចយកទៅបាត់អស់។ លុះព្រឹកឡើងជនរងគ្រោះរួមនិងមិត្តភក្តិពីរបីនាក់ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តងទៅ៕