ខេត្តកំពង់ឆ្នាំង៖កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួន ព្រះសង្ឃ៣នាក់ រួមទាំងបក្ខពួកក្មេងស្ទាវ៤នាក់ បន្ទាប់ពីប្រទះឃើញដើរលេងយប់អាធ្រាត្រ នៅតាមសួនច្បារ និងចូលក្លឹប។ ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង០១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចសួនច្បារដើមពោធិ៍ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។ នេះបើតាមរបាយកាណ៍មន្ត្រីអាវុធ។
អ្នកទាំង៧នាក់នោះ រួមមាន ទី១.ឈ្មោះ ថន ពិសាល អាយុ១៧ឆ្នាំ ទី២.ឈ្មោះ ម៉ាត សុមិត អាយុ១៦ឆ្នាំ ទី៣.ឈ្មោះ ណៃ ចំណាន (ទាំង៣នាក់នេះ គឺជាសង្ឃដែលគង់នៅវត្តសង្វររង្សី ស្ថិតនៅឃុំផ្សារស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង)។ ចំណែកទី៤.ប៉ុន មឿន អាយុ ២០ឆ្នាំ ទី៥.ឈ្មោះ ឈឿន វណ្ណា អាយុ២០ឆ្នាំ ទី៦.ឈ្មោះប៉ិន វណ្ណៈ និង ទី៧.ឈ្មោះ ធឿង ថាង អាយុ២២ឆ្នាំ។ អ្នកទាំងនោះ ត្រូវឃាត់ខ្លួនក្រោយពីសមត្ថកិច្ចសាកសួរ និងធ្វើតេស ឃើញថា ឈ្មោះ ធឿង ថាង មានផ្ទុកសារធាតុញៀន៕