សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ ដកហូត​ទំនិញ​ខូចគុណភាព​ពី​អាជីវករ​នៅ​ផ្សារ​ចុង​ជា​ច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2017 ក+ ក-

​ត្បូងឃ្មុំ​៖​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក មាស មោរ៉ា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ និង​លោក អ៊ុក ជាវ​សុទ្ធា អនុប្រធាន​កាំកុងត្រូល​ខេត្ត សហការ​ណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កាលពី​ម្សិលមិញ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ អាជីវករ​លក់ដូរ​នៅ​ផ្សារ និង​នៅតាម​ផ្ទះ​ជុំវិញ​ផ្សារ​ចុង​ជា​ច ស្ថិតនៅក្នុង​ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។​
​លោក មាស មោរ៉ា បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការចុះ​អង្កេត​នេះ ដោយ​ផ្អែកទៅលើ​ការណែនាំ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជាពិសេស​អនុសាសន៍​របស់ ឯកឧត្តម ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ណែនាំ​ដល់​មន្ត្រី​កាំកុងត្រូល គ្រប់​សាខា​ទាំងអស់​ទូទាំងប្រទេស​ឲ្យ​ធ្វើការ ត្រួតពិនិត្យ​ទំនិញ​ជា​ផលិតផល​ម្ហូប​អារ​ហារ តាម​ទីផ្សារ​ជាប្រចាំ ដើម្បី​ធានា​សុខភាព​ប្រជាពលរដ្ឋ ជា​អ្នកប្រើប្រាស់​។​
​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា ជា​លទ្ធផល​ក្នុង​ការចុះ​អង្កេត​នោះ មន្ត្រី​កាំកុងត្រូល​បានធ្វើ​ការត្រួត​ពិនិត្យឃើញ និង​ដកហូត​ទំនិញ​ជា​គ្រឿងឧបភោគ និង​បរិភោគ ហួស​កាលបរិច្ឆេទ នៃ​ការប្រើប្រាស់ សំបក​កំប៉ោង កំពិត និង​ពុំមាន​ស្លាក​សញ្ញា លើ​សំបក​វេច​ខ្ចប់​ត្រឹមត្រូវ មានដូចជា​ទឹកក្រូច​ទឹក​ផ្លែឈើ អាហារ​កំប៉ុង បាន​ចំនួន​០៨​មុខ ស្មើនឹង​៣២៤​កំប៉ុង​/​កញ្ចប់ គិត​ជា​ទំងន់​ជាង ១២៨​គីឡូក្រាម ដើម្បី​យកទៅ​កំទេចចោល ព្រមទាំង​បានធ្វើ​ការអប់រំ ក៍​ដូចជា​ណែនាំ​ដល់​អាជីវករ អោយ​ដាក់តាំង​លក់ទំនិញ​ដែលមាន​គុណភាព​ល្អ មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ និង​ហាម​ដាច់ខាត ទំនិញ​ដែល​គ្មាន​កាលបរិច្ឆេទ​ច្បាស់​លា​ល់ ជាពិសេស​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​ខុស​បទ​ប​ញ្ញ​តិ​នៃ​ច្បាប់​ព្រមទាំង​បិទ​ស្លាក​ស្ទីក​គ័​រ និង​បង្ហាញ​ដល់​អាជីវករ ក៍​ដូចជា​ប្រជាពលរដ្ឋ​នូវ របៀប​មើល​ថ្ងៃខែ​កំណត់​នៃ​ការ​បរិច្ឆេទ និង​ការជ្រើសរើស​ផលិតផល​ម្ហូបអាហារ ដែលមាន​សុវត្ថិភាព​សម្រាប់​ទទួល​ទាន​៕

16143948_1821699281401967_1918532697_n16128814_1821699248068637_1406120344_n 16128887_1821699274735301_1893470374_n16143995_1821699268068635_196833867_n 16176670_1821699254735303_1316408402_n 16215822_1821699258068636_1751985390_n