ខេត្តកោះកុង៖នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២០ ខែមករានេះ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណដែលចោរថ្លើមធំម្នាក់លួចម៉ូតូពីប្រទេសថៃ ហើយជិះចូលមកដីខ្មែរ តាមច្រកអន្តរជាតិចាំយាម ហើយព្យាយាមបើកលឿនដូចព្យុះជ្រុលទៅបុកឡានសេរ៉ែន របស់ប៉ូលីសស្រុកកោះកុង ដាច់គូថទៀត ។ ហេតុការណ៍នោះកើតឡើងក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខែម បុល ភេទប្រុសអាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅឃុំច្រេះ ស្រុកំពង់ត្រឡាច ខេត្តកំពងឆ្នាំង មានមុខកម្មករទូក នៅប្រទេសថៃ។
សមត្ថកិច្ចបានឲ្យទៀតដឹងថា ក្រោយពីទទួលព័ត៌មានថា មានចោរលួចម៉ូតូពីប្រទេសថៃហើយ បើកបុកដាច់ច្រវាក់ប៉ារាស ច្រកទ្វារអន្តរជាតិចាំយាម ឆ្ពោះទៅភ្នំពេញនោះសមត្ថកិច្ច ស្រុកកោះកុង បានដាក់កម្លាំងស្ទាក់ តែជនសង្ស័យពេលឃើញសមត្ថកិច្ចឃាត់ មិនបានបង្អង់លឿនទេ ហើយបើកបុករថយន្តសេរ៉ែន ដាច់គូថថែមទៀត។
យ៉ាងណាក៏ដោយ សមត្ថកិច្ចបានឃាត់ខ្លួនចោរថ្លើមធំម្នាក់នេះ ហើយបានបញ្ជូនទៅស្នងការដ្ឋានខេត្ត ដើម្បីចាត់ការតាំច្បាប់៕