វ៉ៃខ្នោះ​កម្មករ​ចំការកៅស៊ូ​ម្នាក់​ដែល​ចាប់រំលោភ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2017 ក+ ក-

ដោយ​៖​សុខ ណាត​
​ខេត្តមណ្ឌលគិរី​៖​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្មករ​ចំការកៅស៊ូ​របស់​ក្រុមហ៊ុន DTC ចាប់រំលោភ​បានសំរេច កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅក្នុង​បរិវេណ​ក្រុមហ៊ុន DTC​ដែលមាន​ទីតាំងនៅ ភូមិ​ពូ​តាង​ឃុំ​ពូ​ជ្រៃ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​
​ស្នងការរង​ខេត្តមណ្ឌលគិរី​លោក សូ សុវណ្ណ បានអោយដឹងថា ជនសង្ស័យ​ត្រូវបានធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយ​ពេលធ្វើ​សកម្មភាព​រំលោភ​។ លោក​បន្តថា ក្មេងរងគ្រោះ និង​ជនសង្ស័យ​ត្រូវជា​បងប្អូន​ជា​ដូន​មួយ​នឹង​គ្នា ។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​មកដល់​ស្នងការ​រដ្ឋា​ន​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ការ​តាមច្បាប់ ជនរងគ្រោះ​មានឈ្មោះ ហ.ស.អ អាយុ​៥​ឆ្នាំ​ស្នាក់នៅ​ជាមួយ​ឪពុកម្ដាយ​ក្នុង​ក្រុមហ៊ុន DTC ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ឃីម វុទ្ធី ជា​កម្មករ​ជៀរ​ជ័រ មាន​ស្រុកកំណើត​នៅ​ភូមិ​ឆ្លូង​២ ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​៕

Untitled-116216075_1822004134704815_1619578348_n