ដោយ៖ប៉ែន សុផល
បាត់ដំបង៖បុរសជាជនជាតិវៀតណាមម្នាក់បាត់ខ្លួនរយះពេលបីថ្ងៃត្រូវបានពលរដ្ឋប្រទះឃើញសាកសពអណ្តែតក្នុងទឹកបឹង។
លោក ណាប់ ស៊ីថា មេបញ្ជារការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំបាននិយាយបញ្ជាក់អោយដឹងថាបុរសជាជនជាតិវៀតណាមម្នាក់បានបាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ត្រូវបានពលរដ្ឋប្រទះឃើញសពអណ្តែតក្នុងទឹកបឹងកាលពីវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី២០ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុង(ឡូត៍បំរ៉ុងបាត់ដំបង) ស្ថិតនៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ដាង យាំងចូក(ជនជាតិវៀតណាម) ភេទប្រុសអាយុ៣០ឆ្នាំមុខរបរនេសាទរស់នៅភូមិចុងឃ្នាស់ សង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕