ពលរដ្ឋ​ជិត​១០០​នាក់​លើកគ្នា​មក​រំដោះ​គោយន្ត​កន្ត្រៃ​បី​គ្រឿង​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

​ក្រចេះ​៖​ប្រជាពលរដ្ឋ​នៅ​ឃុំ​រលួស​ស្រុក​សំបូរ​ខេត្តក្រចេះ​ប្រមាណ​ជិត​១០០​នាក់​បាន​លើកគ្នា​មករ​ដោះ​គោយន្ត​កន្ត្រៃ​បី​គ្រឿង​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៧​ដែល​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​សង្កាត់រ​សួ​ល​ឃាត់ទុក​កាល​យប់​ពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៧​។​
​លោក សេង ស៊ី​ចាន់​ដា​រុន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​បាន​ឲ្យ​ដឹងថា គោយន្ត​កន្ត្រៃ​ចំនួន​៣​គ្រឿង​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដែល​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​យកទៅ​ផ្ញើ​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​កាលពី​យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​នេះ​ស្រាប់តែ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧​នេះ​មាន​ប្រជា​ពល​ជិត​១០០​នាក់​ជិះ​ម៉ូតូ​មក​ឈប់​នៅមុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ហើយ​នាំគ្នា​ចូលទៅក្នុង​សង្កាត់​រុញ​រថយន្ដ​ម៉ា​កតា​កូ​ម៉ា​ចេញ និង​រំ​ដោះយក​គោយន្ត​កន្ត្រៃ​ចំនួន​បី​គ្រឿង​ទៅដោយ​សុ​វត្តិភាព​។​
​លោក​បាន​បន្តទៀតថា ករណី​ប្រជាពលរដ្ឋ​បាន​ទៅ​រំដោះ​វត្ថុតាង​ដោយ​មិន​គោរព​ច្បាប់​ទំលាប់​នោះ លោក​កំពុង​កសាង​សុំ​រឿង​ប​ញ្ថ្នូ​ន​ទៅ​ថ្នាក់លើ​របស់លោក​ដើម្បី​ចាត់ការ​បន្ត​។​
​សូមបញ្ជាក់ថា សំរាប់​ខេត្តក្រចេះ​ករណី​ប្រជាពលរដ្ឋ​ទៅ​រំដោះ​វត្ថុតាង​គ្រោយពី​សមត្ថកិច្ច​ប​ង្គ្រា​ប​បាន​នោះ​ជាច្រើនលើក​ហើយ​៕

16244147_1822744454630783_31551775_n16237937_1822744381297457_1652005855_n16238036_1822744364630792_242247970_n16237350_1822744357964126_352770944_n