រដ្ឋមន្ត្រីការបរទេស​ឡាវ​មកដល់​ប្រទេស​កម្ពុ​ជានា​រសៀល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស​ឡាវ នឹង​មកដល់​ប្រទេស​កម្ពុជា នៅ​ម៉ោង​១៖០០​រសៀល ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧​នេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ ក្នុងនោះ​ក៏មាន​ការប្រជុំ អំពី​បញ្ហា​ព្រំដែន​ប្រទេស​ទាំងពីរ​ផងដែរ ។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣-២៥ ខែមករា​នេះ លោក សា​លើ​ម​សៃ គុំ ម៉ា​ស៊ីត នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ហើយ​លោក​ក៏​នឹង​ចូល​សម្តែង ការគួរសម​ជាមួយ​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕

fn-2017-01-23-07-34-22-0