ឃើញ​ប្តី​នាង​មិន​នៅ​ចូលទៅ​ចាប់រំលោភ​ត្រូវ​សមត្ថកិច្ច​វ៉ៃខ្នោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

ដោយ​៖​ដា​រ៉ា​
​ខេត្តកំពង់ចាម​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កំលាំង អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ឃាត់ខ្លួន ដោយយោង​បណ្តឹង​របស់​នារី​រងគ្រោះ ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​រំលោភ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២១ មករា ២០១៧ នៅ​ភូមិ​ប្រាំ​យាម ឃុំ​ប្រាំ​យាម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។​
​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ឈ្មោះ នឿន សុខ​នៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ចំណែកឯ​នារី​រងគ្រោះ ឈ្មោះ (​ម​ឆត ) អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។​
​យោងតាម​បណ្តឹង​របស់​នារី​រងគ្រោះ បាន​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​២០ មករា ២០១៧ នាង​បាន​ចុះពីលើផ្ទះ មក​ដេក​កំដរ​ឪពុក អាយុ​៩០​ឆ្នាំ នៅក្រោម​ផ្ទះ​របស់​នាង ចំណែក​ប្តី​របស់​នាង បាន​ទៅ​សុ​ី​ឈ្នួល​បើកឡាន​ដឹក​ដី នៅឯ​ខេត្តកំពង់ធំ កូន​២​នាក់​នៅ​ដេក​លើផ្ទះ ។​
​នៅវេលា​ម៉ោង​១​និង​៣០​នាទី រំលង​អា​ត្រាត ឈានចូល​ថ្ងៃទី​២១ មករា ២០១៧ ស្រាប់​តែមាន​ឈ្នោះ នឿន សុខ​នៅ បាន​ចូលមក​ដេក​ជាមួយ ចាប់​អោប​នាង បំរុង​រំលោភ​សេពសន្ថវៈ ពេលនោះ​នាង​បាន​រើបំរះ និង​ស្រែក​ឲ្យ​គេ​ជួយ ។ រំពេច​នោះ​មាន​បងប្អូន និង​អ្នកជិតខាង​បានមក​ជួយ តែ​ឈ្មោះ នឿន សុខ​នៅ បាន​រត់​គេចខ្លួនបាត់ ។​
​នារី​រងគ្រោះ​បញ្ជាក់ថា កន្លងមក​ឈ្មោះ នឿន សុខ​នៅ ធ្លាប់​មក​ធ្វើ​កម្មករសំណង់​នៅផ្ទះ​នាង និង​ធ្លាប់​ចេញចូល​លេង​ផ្ទះ​របស់​នាង​ជា​ញឹកញាប់ តែ​មិន​នឹកស្មានថា វា​ហ៊ាន​លូក​ថ្លើម​នាង​ដូច្នេះ​ទេ​។​
​លោក​អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួល​ពត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​កន្លែងកើតហេតុ ឃើញ​អាវ​ប៉ា​រ៉ា​ដៃ​វែង​១ នៅក្នុង​ហោប៉ៅ​អាវ​មាន​ទូរស័ព្ទ Iphone មួយគ្រឿង ដែលជា​របស់​ឈ្មោះ នឿន សុខ​នៅ បន្សល់​ទុកពេល​រត់គេច​ខ្លួន ។
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ ចាប់​ឃាត់ខ្លួន រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ កសាង​សំណុំរឿង​តាម​នីតិវិធី​៕

16244131_1822667451305150_1166483805_n (1)