ចិន​ជោគជ័យ​លើ​គោលនយោបាយ​ប្តី​ប្រពន្ធ​១​គូ​មានកូន​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

​ប៉េកាំង​៖​មន្ត្រី​នៅ​គណៈកម្មាធិការ​សុខភាព​ជាតិ និង​ផែនការ​គ្រួសារ​មន្ត្រី​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា គោលនយោបាយ​ឲ្យ​ប្តី​ប្រពន្ធ​១​គូ​មានកូន​បាន​២​នាក់​របស់​រដ្ឋាភិបាល គឺ​ទទួលបាន​ជោគជ័យ​ល្អ​សម្រាប់​ជាតិ ដោយ​សម្រាប់​ឆ្នាំ​២០១៦ អត្រា​កើត​ថ្មី​មាន​ចំនួន​១៧,៨៦​លាន​នាក់​។​
​លោក Yang Wenzhuang បាន​ថ្លែងថា ចំនួន​នេះ​កើនឡើង​១,៤​លាន​នាក់ បើ​ប្រៀបធៀប​ទៅ ចន្លោះ​ឆ្នាំ​២០១១ ដល់​២០១៥​។ លោក​បន្តថា ពេលដែល​មានការ​សិក្សា​ថា កុមារ​អាយុ​ក្រោម​៥​ឆ្នាំ មានការ​កើនឡើង បង្ហាញថា ផែនការ គ្រួសារ​មួយ​មានកូន​ពីរ​នាក់​ទទួលបាន​ជោគជ័យ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។​
​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ចិន​មាន​ប្រជាពលរដ្ឋ​ជាង​១​ពាន់​លាន​នាក់ ហើយ​មានការ​បារម្ភ​ពី​អត្រាកំណើត​ប្រជាជន​ច្រើនពេក​ទើប​ដាក់​គោលនយោបាយ គ្រួសារ​មួយ​មានកូន​ម្នាក់​១ កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ ប៉ុន្តែ​ក្រោយមក ដោយ​ខ្វះ​កម្លាំង​ពលកម្ម ទើប​មានការ​កែសម្រួល ឲ្យ​គ្រួសារ​មួយ​មានកូន​ពីរ​នាក់​វិញ​៕

1