ខេត្តកណ្តាល៖បាត់ប្តីមួយថ្ងៃព្រោះតែទាស់ពាក្យសម្តីបន្តិចបន្ទួច រឿងជំពាក់លុយរដ្ឋ ស្រាប់តែប្រទះឃើញ ចងក ធ្វើអត្តឃាតនៅវាលស្រែខាងកើតផ្ទះ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០៥ និង៤៥នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នេះនៅចំណុច ភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
យោងតាមរបស់អគ្គស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌុល ឈឿន ភេទ ប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរ កម្មកររោងចក្រកាត់ដេរ។
តាមអ្នកជិតខាងបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៧វេលាម៉ោង១៩ និង១០នាទីជនរងគ្រោះបានទាក់ពាក្យសម្ដីជាមួយប្រពន្ឋបន្តិចបន្ទួចពីរឿងជម្ពាក់លុយរដ្ឋហើយជនរងគ្រោះបានដើរទៅផឹកស្រានៅក្នុងភូមិ បាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញ។លុះដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧វេលាម៉ោង០៥.៤៥នាទី ប្រពន្ឋជនរងគ្រោះបានដើរទៅបត់ជើងនៅវាលស្រែខាងកើតផ្ទះចំងាយប្រហែល១.០០០ម៉ែត្រក៏ឃើញជនរងគ្រោះចងកស្លាប់ចងនិងក្រម៉ាពណ៌ក្រឡាក្រហមឆ្នូតសជាប់និងដើមស្ដៅរួចប្រពន្ឋជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍ហើយសមត្ថកិច្ចប៉ុស្ដិ៍រាយការណ៍ទៅ ផ្នែកជំនាញ។
ផ្នែកជំនាញសហការជាមួយអាជ្ញាធមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសពជនរងគ្រោះឃើញថាមានស្នាមជាំជុំវិញកប្រវែង១៨សង្ទីម៉ែត្រចងនិងក្រម៉ាជាប់និងដើមស្ដៅ ពិតជាស្លាប់ដោយសារចងកប្រាកដមែនហើយគ្មានស្លាកស្នាមពាក់ព័ន្ឋនិងករណីព្រហ្មទណ្ឌអ្វីផ្សេងឡើយ៕