រដ្ឋសភា​៖ នៅ​ថ្ងៃ៣១​មករា​នឹង​ប្រជុំ​ដកតំណែង​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​នេះ បានសម្រេច​ជា​ផ្លូវការ​ហើយ​ថា នឹងដាក់​ប​ញ្ជូ​ល​របៀបវារៈ​ស្តីពី​ការធ្វើ​វិសោធនកម្ម​ជំពូក​ទី​១២ ប្រការ​៤៨​ថ្មី​៩​បី​)​នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ទៅក្នុង​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភា​នៅ​ថ្ងៃទី​៣១ មករា​ខាងមុខនេះ​។​
​លោក ឈាង វុន តំណាងរាស្ត្រ CPP បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅមុននេះ បន្តិច​ថា បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បញ្ចប់​កិច្ចប្រជុំ​និង​សម្រេច​យល់ព្រម​តាម​សំណើ​របស់​ក្រុមតំណាងរាស្ត្រ​គណបក្សកាន់អំណាច​ចំនួន​៥០​រូប ដែល​សុំ​ធ្វើ​វិសោធនកម្ម​ជំពូក​ទី​១២ ប្រការ​៤៨​ថ្មី​(​បី​)​នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ។​
​សូម​បញ្ជាក់ដែរថា ប្រការ​៤៨​ថ្មី​(​បី​)​នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​នេះ​ចែង​អំពី​តួនាទី​ភារកិច្ច​របស់​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា ដែល​បច្ចុប្បន្ន​មាន​លោក កឹម សុខា ជា​ប្រធាន​។ ដូច្នេះ​បើ​សភា​អនុម័ត​លើ​បទបញ្ជាផ្ទៃក្នុង​ត្រង់​មាត្រា ៤៨ នោះ លោក កឹម សុខា នឹងត្រូវ​អស់តំណែង​ពី​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​៕

c6d5f635-9449-4fef-909d-dc3cd0f43433