ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖អ្នកបើកអេស្កាម្នាក់ ខណៈឈូសឆាយដំបូកដីចំការអោយប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកដៃដែលសល់ពីសម័យសង្គ្រាមចំនួន១២គ្រាប់ ។ កម្លាំងកងរាជអាវុធហត្ថស្រុកគាស់ក្រឡលោកវ៉ែន សាវុទ្ធ បានអោយដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧កន្លងមកនេះប្រជាពលរដ្ឋម្នាក់ដែលស៊ីឈ្នួលភ្ជួរដីធ្វើចំការអោយអ្នកស្រុក គ្រាកំពុងឈួសកាយដំបូកបានប្រទះឃើញគ្រាប់ចំនួន២កេះក៍ចុះទៅមើលហើយបានសន្និដ្ឋានថាជាគ្រាប់កាំភ្លើងទើបបង្ករការភ្ញាក់ផ្អើលឡើងនិងប្តឹងដល់សមត្ថកិច្ចមូលរដ្ឋាន។
ការប្រទះឃើញគ្រាប់នេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងទើបដឹងថាជាគ្រាប់បែកដៃផលិតនៅសហរដ្ឋអាមេរិកចំនួន១២គ្រាប់ដែលកងទ័ពគាប់ទុកក្នុងដីកាលពីសម័យសង្គ្រាមពិសេសទីតាំងដែលគេប្រទះឃើញគ្រាប់នេះជាអតីតទីទួលបោះជំរុំរបស់កម្លាំងខ្មែរក្រហម ឋិតក្នុងភូមិ ឃុំនិងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកបន្តរថា មកដល់ព្រឹកថ្ងៃទី២៣ខែមករានេះកេសគ្រាប់ខាងលើនៅរក្សាកន្លែងដើមដដែលរងចាំអង្គភាពស៊ីម៉ាកមកពិនិត្យនិងយកទៅរក្សាទុកឬបំផ្លាញចោល៕