រដ្ឋបាល​ព្រៃឈើ​មេ​មត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​មុនពេល​ឈ្មួញ​ដឹក​ទៅ​វៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

​ដោយ​៖​ដា​រ៉ា​
​ត្បូងឃ្មុំ​៖​កំលាំង​រដ្ឋបាល​ព្រៃឈើ​មេ​ម​មត់ និង​កំលាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​៧០៣ បាន​សហការគ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ឈ្មួញ​លាក់ទុក​បំរុង ធ្វើ​សកម្មភាព ដឹក​ទៅ​ប្រទេស​វៀតណាម ក្នុងនោះ​មាន​ឈើប្រណិត​ប្រភេទ​សុ​ក្រំ ចំនួន​២០​ដុំ​ធំៗ និង​ឈើ​ជ្រលង់​ម្រេច​ប្រមាណ​២០០​ដុំ ។​
​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៤ និង​០០​នាទី ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចំរុះ បានធ្វើការ​បង្ក្រាប បទល្មើស​ព្រៃឈើ នៅ​ចំណុច​ចំការ​ស្វាយ​ចាន់ទី​ក្នុងភូមិ​ថ្ម​តា​ដោក ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​ច្រក​ទន្លេ​ចាម​)​។ លោក​បន្តថា ក្រោយពី​រក​កន្លែង​លាក់​ឈើ​ប្រណីត​ឃើញ សមត្ថកិច្ច បាន​ស្រាវជ្រាវ​រក​ម្ចាស់ តែ​ពុំមាន​នរណាម្នាក់ ចេញមុខ​មក​មក​អញ​អាង​ជា​ម្ចាស់​ឈើ​ខាងលើ​នេះឡើយ ទំនង​ពួកគេ​ខ្លាច​មានការ​ពាក់​ព័​ន្ឋ ដោយ​ប្រការ​ណាមួយ ឬ​ត្រូវ​ទទួលទោស​។​
​ទោះបី​មិនមាន​ការចេញមុខ ទទួលស្គាល់​ជា​ម្ចាស់​ឈើប្រណិត​ខាងលើនេះ​ក៍ដោយ តែ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅក្បែរ​កន្លែងកើតហេតុ បាន​លួចខ្សឹប​ថា ម្ចាស់​ឈើ​នេះ​នៅ​ភូមិ​ក្តុល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ប្រភព​បាន​បន្តថា ទោះបី​មាន​អនុសាសន៍ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​សមត្ថកិច្ច ខិតខំ​បង្ក្រាប ទប់ស្កាត់​បទល្មើស​ព្រៃឈើ យ៉ាងណា​ក៍ដោយ គេ​សង្កេតឃើញថា នៅពេល​យប់ មាន​រថយន្ត​សាំ​យ៉ុង ជាច្រើន​គ្រឿង​បាន​ដឹកឈើ​គ្មាន​ច្បាប់ ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះ​មក​ខេត្ត​ត្បូងឃ្មុំ ហើយ​ធ្វើការ​ចែកចាយ តាម​ដេ​ត​ប៉ូ​នានា នៅក្នុង​ស្រុ​មេមត់ ស្រុក​ពញាក្រែក និង​ក្រុង​សួង ។ ជួនកាល​ឈ្មួញ​បាន​ប្រើ​រូបភាព បំភាន់​សមត្ថកិច្ច និង​អ្នក​សារពត៌មាន ដោយ​លាក់​ឈើប្រណិត​ក្រោម​ឈើ​ជ្រលង់​ម្រេច ឬ​ក្រោម​អុស​តាម​រថយន្ត​ធំៗ ឆ្ពោះទៅ​ប្រទេស​វៀតណាម ។​
​ប្រជាពលរដ្ឋ​ដែល​បានដឹង​រឿងនេះ​ច្បាស់ បាន​ប្រាប់ថា ទោះបី​ឈ្មួញ​ប្រើល្បិច​យ៉ាងណា ក៍​មិនអាច​រំលង សមត្ថកិច្ច​ដូចជា​មេព្រៃ​ដែលមាន​ជំនាញ​បង្ក្រាប បទល្មើស​ព្រៃឈើ​ឡើយ​៕

16251164_1823120427926519_960427423_o16237147_1823120434593185_552221167_n16231213_1823120441259851_256475068_o16196443_1823120431259852_294814020_o