ផ្សព្វផ្សាយ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះ​ប​ញ្ចី​ដីធ្លី​លក្ខណៈ​ជា​ប្រពន្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧​អាជ្ញាធរខេត្ត​បាត់ដំបង​បានប្រកាស​បិទ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះ​ប​ញ្ចី​ដីធ្លី​ដែលមាន​លក្ខណៈ​ជា​ប្រពន្ធ​ដល់​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។
ថ្លែង​ក្នុង​ប្រកាស​បិទ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ​ផងដែរ លោក ហឿង សុគន្ធ អភិបាលរង​នៃ​គ​ណះ​អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ទៅដល់​ក្រសួង​រៀបចំ​នគរូបនីយកម្ម​និង​សំណង់​សូ​រិ​យោ​ដី​ខេត្ត​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​រៀបចំ​ឯកសារ​ធ្វើ​ប្លង់​ប្រព័ន្ធ​ដីធ្លី​ជូន​ដល់​ពលរដ្ឋ​នៅពេលនេះ​។
​លោក​កបាន​សំណូមពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលជា​ម្ចាស់​ក្បាលដី ក្នុងភូមិ​អូរ​តា​គាំ​១ អោយមាន​ការយោគយល់​គ្នា​ទៅវិញទៅមក និង​អញ្ជើញ​មើល​បញ្ជី​ឈ្មោះ​ក្នុង​ក្បាលដី​នៅលើ​បញ្ជី​ឈ្មោះ​ក្បាលដី​របស់​បងប្អូន​ដើម្បី​ពិនិត្យ​និង​ផ្តិតមេដៃ​ទទួលស្គាល់ ទើប​យើង​អាច​ទទួលបាន​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ហើយ​យើង​អាច​យកទៅ​ពង្រីក​មុខរបរ ឬ​លក់ ផ្ទេរ​ផ្ទូរ​ពីមួយ​ទៅមួយ​បាន​។​
លោក​សូម​រំលឹក​បញ្ហា​ប្រឈម​ពីរ​ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​។
ទី​១​បញ្ហា គ្រឿងញៀន​និង​ក្មេង​ទំនើង សូមអោយ​ប្រជាពលរដ្ឋ​ឬ​អាណាព្យាបាល​ចូលរួម​រាយការណ៍​ផ្តល់ព័ត៌មាន​ទៅដល់​អាជ្ញាធរ​ឬ​សមត្ថកិច្ច ពាក់ព័ន្ធ​ទៅនឹង​ករណី​សេព ឬ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។
ទី​២​បញ្ហា ល្បែងស៊ីសង ពិសេស​ល្បែង​កន្ទុយ​លេខឆ្នោត សូមអោយ​ប្រជាពលរដ្ឋ​ចូលរួម​បំបាត់​ទាំងអស់គ្នា ដើម្បី​បង្កើន​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ក្រុមគ្រួសារ ហើយ ដោយសារ​មាន​បញ្ហា គ្រឿងញៀន និង​ល្បែងស៊ីសង​ទាំងនេះហើយ ដែល​បង្ករ​អោយ​កើត​បញ្ហា​អសន្តិសុខ​ក្នុង​គ្រួសារ និង​សង្គមជាតិ​របស់​យើង​៕

16215817_1823141737924388_775721887_n16215861_1823141827924379_358284291_n 16216283_1823141821257713_1535442216_n16215492_1823141767924385_711321524_n