ឆ្មក់​ចូល​បង្ក្រាប​ហាង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​ឃាត់ខ្លួន​មនុស្ស​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ហាង​ម៉ាស្សា និង​កោស​ជប់​មួយកន្លែង​យីហោ «​លាភ​រហូត​» ដែលមាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​ចុះបង្ក្រាប​។​
ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នៅ​ល្ងាចម្សិលមិញ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​មួយកន្លែង ក្នុងនោះ​កម្លាំងចម្រុះ​បាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ចំនួន​៦​នាក់ ដកហូត​បាន​ស្រោមអនាម័យ​ប្រើប្រាស់​រួច​មួយចំនួន រួមជាមួយ​លុយ​ដុល្លារ​ក្លែងក្លាយ​ជាច្រើន​ទៀត​។​
​មន្ត្រី​ប្រតិបត្តិការ​បាន​ឲ្យ​ដឹងថា មនុស្ស​ដែល​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​នោះ មាន​ស្រី​៥​នាក់ និង​ខ្ទើយ​ម្នាក់ ដែល​សង្ស័យថា ជា​អ្នករកស៊ី​បម្រើសេវា​ផ្លូវភេទ​។ មិនតែប៉ុណ្ណោះ កម្លាំង​នគរបាល​បាន​រកឃើញ ស្រោមអនាម័យ​ប្រើប្រាស់​រួច​មួយចំនួន ដែល​បញ្ជាក់ថា ទីតាំង​ម៉ាស្សា​កោស​ជប់​មួយ​នេះ មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​។ ក្រៅពីនេះ​កម្លាំង​នគរបាល​បាន​រកឃើញ​លុយ​ក្លែងក្លាយ ចំនួន​៥៧០​ដុល្លារ ដែល​ក្រុម​នេះ​ទុក​សម្រាប់​បន្លំ​ដូរ​យកលុយ​ភ្ញៀវ ដែល​ចូលទៅ​ម៉ាស្សា​កោស​ជប់ និង​រួមភេទ នៅក្នុង​ហាង​របស់ខ្លួន​។​
​ដោយឡែក​មនុស្ស និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល នាំទៅ​សាកសួរ​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

fn-2017-01-24-07-34-09-2fn-2017-01-24-07-34-09-1fn-2017-01-24-07-34-01-1fn-2017-01-24-07-34-11-0