យន្តហោះដឹកអ្នកដំណើរជាង១០០នាក់បែកកងលើចុងផ្លូវរត់ពេលចុះចត
ខេត្តសៀមរាប៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា យន្តហោះរបស់ចិនដឹកអ្នកដំណើរជាង១០០នាក់ បែកកង់នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ប៉ុន្តែពុំមានអ្នករងគ្រោះទេ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា យន្តហោះនេះមានជើងហោះហើរលេខ ZA484 មកពីខេត្ត WUHAN ប្រទេសចិន ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយបានបែកកង់នៅលើចុងផ្លូវរត់៕