រាជធានីភ្នំពេញ៖មេជួញដូរគ្រឿងញៀនដ៏ធំ និងសកម្មម្នាក់ បានសារភាពថា ខ្លួនធ្លាប់បានបង់លុយចំនួន ៧ពាន់ ដុល្លារ និងម៉ូតូ Zommer-X មួយគ្រឿង ឲ្យទៅមន្ត្រីនគរបាលការិយាល័យក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីជាថ្នូរនឹងការដោះលែងរូបគេ ។ មេជួញដូរគ្រឿងញៀន ដ៏សកម្មម្នាក់នោះឈ្មោះ នែម រតនៈ អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជាថ្មីនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ហើយរឹបអូសបានវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ថែមទៀត ។
ការឃាត់ខ្លួនជាថ្មីនៅផ្ទះជួលក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណដែល សមត្ថកិច្ចដកហូតបានថ្នាំញៀនក្រាមសថ្លា ហៅម៉ាទឹកកកចំនួន ៩កញ្ចប់ធំ និង ៨កញ្ចប់តូច ប៊ិចកាំភ្លើង ១ដើម មានគ្រាប់ ១គ្រាប់ និងវត្ថុតាងវិចខ្ចប់មួយចំនួនផងដែរ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមច្បាប់៕