ក្រចេះ៖បេឡាជាតិរបបសន្តិសុខសង្គម (បសស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសាលាខេត្តក្រចេះ រៀបចំប្រជុំផ្សព្វផ្សាយស្ដីពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ក្រោមអធិបតីភាព លោក ជាក់ ម៉េងហ៊ាង អភិបាលរង និងជាតំណាងឯកឧត្តមអភិបាលខេត្ត នៃគណៈអភិបាលខេត្តក្រចេះ កាលពីរសៀលថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០១៧ ។
ដោយមានការចូលរួមពីនាយករងបេឡាជាតិ របបសន្តិសុខសង្គម ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រធានមន្ទីរសុខាភិបាល លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក ព្រមទាំងមានការចូលរួមពីសំណាក់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬតំណាង រួមទាំងជនរង គ្រោះដោយសារគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ការងារ ទាំងអស់ដែលស្ថិតនៅក្នុងខេត្ត មន្ទីរពេទ្យចុះកិច្ច ព្រមព្រៀងផ្ដល់សេវាជាមួយ ប.ស.ស ធនាគារអេស៊ីលីដានៅក្នុងខេត្តក្រចេះ ។
លោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម មានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយគោលនយោបាយននសការ អនុវត្តរបបសន្តិសុខសង្គម និងវឌ្ឍ ភាពរបស់ ប.ស.ស បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹង សេវានៃការផ្ដល់តាវកាលិកហានិភ័យ ការងារ ជូនកម្មករនិយោជិក ។ គ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់ដែលកើតឡើងនៅពេលកម្មករកំពុងធ្វើការនៅរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និងគ្រោះថ្នាក់ពេលកម្មករទៅ និងត្រឡប់មកពីធ្វើការ ។ អត្ថប្រយោជន៍ ដែលសហគ្រាស គ្រឹះស្ថាន និងសមាជិក អាចទទួលបានពី បសស រួមមាន ការសង្គ្រោះបន្ទាន់ ការថែទាំ និងការព្យាបាល ការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ការទទួលបានប្រាក់ ធនលាភ និងប្រាក់ភាជន៍ សាហ៊ុយបួជាសព និងការសម្របសម្រួល វិជ្ជាជីវៈឡើងវិញ ។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត មានប្រសាសន៍ថា បេឡាជាតិរបបសន្តិ សុខសង្គម អង្គភាពនេះជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានបេសកម្មបម្រើសេវា សាធារណៈមានលក្ខណៈសង្គម បង្កើតឡើងដោយអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៧ អនុលោមតាមព្រះរាជ ក្រមលេខ នស/រកម/០៩០២/០១៨ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពី របបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយ ណាដែលស្ថិតនៅក្រោមបទបញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ក្នុងការអនុវត្តជំហានទី១ គឺរបបធានារ៉ាប់រងហានិភ័យការងារ គ្រឹះស្ថានបានកំណត វិសាលភាពអនុវត្តចំពោះ សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិកចាប ០៨ នាក ឡើងត្រូវមានកាតព្វកិច្ចមក ចុះបញ្ជីការ និងបងវិភាគទាននៅ បេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួបានការធានារ៉ាប់ រងហានិភ័យការងារ ដែលការបងវិភាគទាននេះជាកាតព្វកិច្ច របសនិយោជិក គឺមិនតម្រូវឲ្យកាតឈ្នួលពីកម្មករនិយោជិតឡើយ ។ ដោយឡែកនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ០១ អនក្រ.បក ស្ដីពីការបង្កើតរបបសន្តិសុខសង្គមផ្នែក ថែទាំសុខភាព នេះជាការអនុវត្តជំហានទី២ របស់ ប.ស.ស អនុក្រឹត្យនេះមានគោលដៅ បង្កើតយន្តការផ្ដល់ជូនសមាជិក ប.ស.ស នូវសេវាបង្ការសុខភាព និងតាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្ដ្រ និងការផ្ដល់ប្រាក់ បំណាច់ប្រចាំថ្ងៃសម្រាប់រយពេលនៃការផ្អាក់ការងារ ដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ក្រៅពីការងារ និងការសម្រាក់មាតុភាព ៕