សន្និសីទ​ពិភពលោក​ស្តីពី​ទេស ចរណ៍​និង​វប្បធម៌​ចាប់ផ្តើម​នា​រាត្រី​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2015 ក+ ក-

សៀមរាប​៖ ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ បាន​ប្រារព្ធ​ពិធី​សំពះគ្រូ និង​ធ្វើ​ការហាត់​សម មុននឹង​សម្តែង​ជា​ផ្លូវការ​ក្នុង​កម្មវិធី​សន្និសីទ​ពិភពលោក​ស្តីពី ទេសចរណ៍ និង​វប្បធម៌ មាន​រយៈ​បី​ថ្ងៃ​ចាប់ពី​រាត្រី​ថ្ងៃទី​០៤ ខែកុម្ភៈ នេះ​តទៅ​។ នេះ​បើ​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
​ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ព្រមទាំង​ថ្នាក់ដឹកនាំ​តំណាង​គណៈកម្មការ​អន្តរក្រសួង និង​សិល្បករ​សិល្បការិនី​ប្រមាណ​ជាង​២០០​នាក់​៕

mek18