បក្សប្រឆាំង​ស្នើ​ឲ្យ​រក​យុត្តិធម៌​ស្ដ្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ដែល​លង់ទឹក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​តំណាងរាស្ដ្រ​បក្សប្រឆាំង បានដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្រសួង​កិច្ចការនារី និង​ក្រសួងមហាផ្ទៃ ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ស្ដ្រី​រកស៊ី​ផ្លូវភេទ​ម្នាក់ ដែល​លង់ទឹក​ស្លាប់​ដោយសារ​រត់គេច ពី​ការរៀបចំ​សណ្ដាប់ធ្នាប់ របស់​ក្រុម​សន្ដិសុខ​ខណ្ឌដូនពេញ កាលពីពេល​កន្លងទៅនេះ​។​
​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបាន​គេ​រាយការណ៍​ថា បាន​យល់ព្រម​និង​ឯកភាព​លើ​លិខិត​ស្នើសុំ​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង ដើម្បី​បញ្ជូន​ទៅកាន់​រដ្ឋមន្ត្រី​ទាំង​៣​ស្ថាប័ន​។​
​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ប៉ែន សុគន្ធា អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​មាន​ស្រុកកំណើត នៅ​ភូមិពាល​ញែក​២ ឃុំ​ផ្ទះ​ព្រៃ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ បាន​លង់ទឹក​ទន្លេ​ស្លាប់ កាលពី​រាត្រី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៧ ខណៈដែល​គាត់​បាន​រត់គេច​ពី​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ រត់ឡើង​ទូក​ទេសចរណ៍​មួយ​នៅ​មាត់ទន្លេ បណ្តាល​ឲ្យ​លង់ទឹក​ទន្លេ​ស្លាប់ នៅខាងមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​៕

123456