ខេត្តឧត្តរមានជ័យ៖រសៀលម្សិលមិញអាជ្ញាធរថៃបានដោះលែង និងបញ្ជូនពលរដ្ឋខែ្មរចំនួន២៤នាក់ឲ្យមានសេរីភាពត្រឡប់មកស្រុកវិញតាមច្រកជប់គគី បន្ទាប់ពីជាប់ពន្ធនាគារម្នាក់ៗជាង១០ឆ្នាំពីបទលួចឆ្លងដែនខុសច្បាប់ និងជួញដូរគ្រឿងញៀនឆ្លងដែន ប្រភេទមេតំហ្វេតាមីន WY ជាង២០០គ្រាប់ ខ្លះជាង៥,០០០គ្រាប់។
បើតាមការឲ្យដឹងពីមន្ត្រីច្រកទ្វារជប់គគីឲ្យដឹងថា ក្រោយពីសមត្ថកិច្ចថៃ ដោះលែងសមត្ថកិច្ចកម្ពុជា បានធ្វើការអប់រំពីបញ្ហាគ្រឿងញៀន ហើយត្រូវជៀសឲ្យផុត ព្រោះគ្រឿងញៀនវាបំផ្លាញខ្លួនឯង និងអានាគតបានយ៉ាងឆាប់រហ័ស។
បើតាមការអះអាងពីពលរដ្ឋ ក្នុងចំណោមពលរដ្ឋចំនូន២៤នាក់ បានឲ្យដឹងថា ពួកគាត់ហេតុតែមានជីវភាពខ្វះខាត់យ៉ាងខ្លាំង រហូតបានសម្រេចចិត្តទិញគ្រឿងញៀន ខ្លះត្រូវបានគេជួលកាន់គ្រឿងញៀន ពីប្រទេសកម្ពុជា យកទៅជួញដូរ នៅក្នុងទឹកដីថៃ តែគ្មានសំណាងត្រូវបានសមត្ថកិច្ច អាជ្ញាធរថៃចាប់បានរហូតជាប់ពន្ធនាគារម្នាក់ជាង១០ឆ្នាំឯណោះ។
សូមបញ្ជាក់ថា ពលរដ្ឋទាំង២៤នាក់ខាងលើនេះ រស់នៅខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តបាត់ដំបង៕