មនុស្ស១៣នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅប្រទេសសូម៉ាលី
សូម៉ាលី៖មន្ត្រីនគរបាលសូម៉ាលីលោក ម៉ូហាម៉េដ អាម៉េដ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ ក្នុងនោះមានទាំងកងទ័ព និងជនស៊ីវិលផងដែរបានស្លាប់ ខណៈដែលមនុស្សរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងការបំផ្ទុះចំនួន២នៅឯសណ្ឋាគារមួយ។
ប៉ូលិសបន្តថា ហេតុការណ៍កើតឡើងកាលពីម្សិលមិញនៅទីក្រុងម៉ូហ្កាឌីស៊ូនៅឯច្រកទ្វារសណ្ឋាគារមួយ ដែលទង្វើរបស់ពួកបះបោរហ្សាបាអាប់ដោយបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្តមួយ និងបានសំរុកចូលទៅខាងក្នុងសណ្ឋាគារនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទោះបីយ៉ាងណាមន្ត្រីដដែលបញ្ជាក់ ចំនួនអ្នកស្លាប់អាចនឹងកើនឡើង គ្រាដែលអ្នករងរបួសមួយចំនួនស្ថិតក្នុងសភាពធ្ងន់ធ្ងរ៕