ទាញ​បុ័ងតោ​កាប់ប្រពន្ធ ខឹងសុំ​រួមរ័ក​មិនបាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2017 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​បុរស​ជន​ជាតិចិន​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់​បញ្ជូនទៅ​អធិការនគរបាល​ក្រុង​ច្បារមន បន្ទាប់​ទាញ​ប៉័ងតោ​កាប់​ប្រពន្ធ ព្រោះ​ខឹង​រឿង​ចាប់បង្ខំ​រួមរ័ក តែ​នាង​មិន​ព្រម ដែល​ហេ​ការណ៍​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥៥​នាទី​ទៀបភ្លឺ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅផ្ទះ​របស់​ប្រពន្ធ​សមត្ថកិច្ច​ក្នុង​សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន​។​
​បុរស​ជនជាតិ​ចិន​ជា​ប្តី​ឈ្មោះ តូ​វ ឈិន​ហ័ង អាយុ​៣៣​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន មាន​ប្រពន្ធ​ខ្មែរ​ឈ្មោះ អ​.​អ​.​ម អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។​
​នារី​រង​គ្រោះជា​ប្រពន្ធ​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា នៅវេលា​ទៀបភ្លឺ​ថ្ងៃកើតហេតុ​ប្តី​របស់​នាង​បាន​បង្ខំ​រួមរ័ក​ជាមួយ​នាង តែ​នាង​មិន​ព្រម ព្រោះ​នាង​មិន​ស្រួលខ្លួន ពេលនេះ​ប្តី​របស់​នាង​ខឹង​យ៉ាងខ្លាំង ហើយ​ដើរ​ទៅយក​ប៉័ងតោ​កាប់​នាង​៣​កាំបិត ចំ​ក្រោម​ភ្នែក​១​កាំបិត កដៃ​ស្តាំ​១​កាំបិត និង​ស្មា​ខាងស្តាំ​១​កាំបិត ។ លុះ​ភ្លឺ​ឡើង​នាង​ក៏​ទៅ​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។​
​ក្រោយពេល​ចាប់ខ្លួន ជនសង្ស័យ​ជា​ប្តី​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

4d2ea005-fd8d-4157-9c68-6b2566b6a37f7877007f-5595-4dac-8e36-ab5eafbe8c2431ca0c3c-9068-4db1-8f0c-4fe120ecde31