បែកធ្លាយ​រឿងអាស្រូវ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យើង​មិនចាំបាច់​បរិយាយ​បន្ថែម​អំពី​ខ្លឹមសារ​ឬ​បញ្ចេញ​ទស្សនៈ ទាក់ទង​ព័ត៌មាន​នេះ​ទេ​, ប៉ុន្តែ​សូម​តាមដាន​សំណេរ​ដែល​បង្ហោះ​លើ Facebook ទាំងអស់គ្នា ៖
​ម្ចាស់ Account Facebook ឈ្មោះ សីហា បាន​បង្ហោះ​រូបភាព និង​សរសេរ​ទម្លាយ​ការពិត​ដូច្នេះ​ដូចខាងក្រោម​៖
«​ការលែង​ល្បែងស៊ីសង ស្រី​ញី ប្រុស​ឈ្មោល សា​ហាយ​ស្មន់​វា​ជា​រឿង ធម្មតា​ទៅហើយ​ក្នុង​បក្ស សង្គ្រោះ​ជាតិ​របស់​យើង​។ តែ​រឿង​ដែល​មិនធម្មតា​គឺ​ការ លួច​សា​ហាយ​គ្នា​រវាង​អ្នកតំណាងរាស្ត្រ​២​នាក់​គឺ​លោក ចាន់ ចេង និង​លោកស្រី ពត ពៅ ដែល​សា​ហាយ​គ្នា​តាំងពី​អ្នក​ទាំងពីរ​រត់​ទៅ​ស្រុក​បារាំង​ឆ្នាំ​២០១២​។​
​ថា​នៅ​ស្រុក​បារាំង​ចុះ​វា​បែក​ពី​ប្រពន្ធ​បែក​ពី​ប្តី​យកគ្នា ដោះស្រាយ​តណ្ហារ​បណ្តោះអាសន្ន​ដូច​អាច​យោគ​យល់បាន តែ​ពេលមកដល់​ស្រុក​វិញ ម៉េច​នៅ​លួច​សា​ហាយ​គ្នា​ទៀត​។ លោកស្រី ពត ពៅ មាន​ទាំង​ចៅ​បែរជា​បោក​កូន​ឱយ​នាំ​ចៅ​ទៅ​ដើរលេង​២​យប់ ដើម្បីឱយ ចាន់ ចេង មក​ដេក​ជាមួយ ក្នុងពេល​ប្តី​ជាប់​យាមឃ្លាំង​ឱយគេ​ក្នុង​ពេលយប់​។ សំណាង​ហើយ​លោក ចាន់ ចេង និង​លោកស្រី ពត ពៅ ដែល​ប្តី​មក​មិនទាន់ ព្រោះ​ប្តី​ទូរស័ព្ទ​មក​មុន ថា​យប់​នេះ​អត់​យាម​ត្រូវ​មក​ផ្ទះ​វិញ​។ លោក ចាន់ ចេង រត់ចោល​ខោខ្លី ដែល​លោកស្រី​ពត ពៅ ហែក​ចោល​ញាត់​ក្នុង​បង្គន់​ទាន់ពេល​កុំ​អី ដូច​ពស់​កេងកង​ហើយ​។​
​លោក​ប្រធាន និង​អនុប្រធាន​មិន​ហ៊ាន​និយាយ​អ្វី​ទេ ព្រោះ​មានរឿង​ដូចគ្នា ប្តី​ក្បត់​ប្រពន្ធ ឯ​ប្រពន្ធ​ក៏​ក្បត់​ប្តី​វិញ​ដែរ​។ បក្ស​យើង​ប្រៀប​ដូច​សត្វ​ធាតុ ទៅហើយ​លោក​ប្រធាន​»៕

fn-2017-01-26-09-04-31-0 fn-2017-01-26-09-04-31-1