គុយ​វ៉ែត​កាត់ទោស​ប្រហារជីវិត​ព្រះអង្គម្ចាស់​មួយអង្គ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2017 ក+ ក-

គុយ​វ៉ែត​៖​ព្រះអង្គម្ចាស់​នៃ​ខ្សែ​រាជវង្ស Al-Sabah និង​អ្នកទោស​៦​នាក់​ផ្សេងទៀត​ត្រូវបាន​តុលាការ​នៃ​ប្រទេស​គុយ​វ៉ែត​កាត់ទោស​ប្រហារជីវិត ដោយ​ព្យួរ​-​ក​នៅឯ​ពន្ធនាគារ​មួយកន្លែង ស្ថិតនៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមករា ឆ្នាំ​២០១៧​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ព្រះ​ម្ចាស់ Faisal Abdullah Al-Jaber Al-Sabah ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ប្រហា​ជីវិត​កាលពី​ឆ្នាំ​២០១០ ពីបទ​សម្លាប់​ក្មួយប្រុស និង​ព្រះអង្គម្ចាស់​ម្នាក់​ផ្សេងទៀត​។ ហើយ​ដែល​នេះ​គឺជា​ការកាត់ទោស​ប្រហារជីវិត​លើកដំបូង​បំផុត​គិត​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៣​មក​។ អ្នកទោស​០៦​នាក់​ផ្សេងទៀត ក៏មាន​ស្ត្រី​ជា​ជនជាតិ​គុយ​វ៉ែត​ម្នាក់​ផងដែរ ហើយ​សម្រាប់​០៥​នាក់​ទៀត​គឺ​រួមមាន​បុរស​០៣​នាក់ និង​ស្ត្រី​០២​នាក់​មកពី​ប្រទេស​បង់​ក្លា​ដែ​ស អេ​ត្យូ​ពី ហ្វីលីពីន និង​អេ​ហ្ស៊ី​ប ដែល​សុទ្ធតែ​ត្រូវបាន​ផ្ដន្ទាទោស​ប្រហារជីវិត​ពីបទ​មនុស្សឃាត​ដូចគ្នា​៕

fn-2017-01-26-09-46-26-0