ទម្លាយ​រូបភាព​លោក អេង ឆៃអ៊ាង មន្ត្រី CNRP ចូល​លេងល្បែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ Facebook មួយ​ឈ្មោះ «​សីហា​» បាន​បង្ហោះ​ទម្លាយ​រូបភាព និង​បកអាក្រាត រឿងអាស្រូវ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​ងប់​ង​ល់​នឹង​ល្បែងស៊ីសង ស្រី​ញី អូន​បង ហើយ​សុខចិត្ត​ឱនក្បាល​ទទួល​លុយ​ពី​មន្ត្រី CPP ថែមទៀត ។​
​សូម​អាន​សំណេះ​របស់ ម្ចាស់ Account Facebook ឈ្មោះ សីហា ដែល​បាន​បង្ហោះ​រូបភាព និង​សរសេរ​ទម្លាយ​ការពិត​របស់លោក អេង ឆៃអ៊ាង ដូចខាងក្រោម​៖
«​នាង​ខ្ញុំ​សូម​លាតត្រដាង​ការពិត និង​បកអាក្រាត​មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ ដែល​វក់​នឹង​ល្បែង​និង​ពុករលួយ ! ជូន​ចំពោះ​មិត្ត​ភ​ក្ត្រិ​ហ្វេ​ស​បុក​បានដឹង ដើម្បី​ជាការ​ពិចារណា​។​
​ពីដំបូង​នាង​ខ្ញុំ​នៅ​បក្ស​សិទ្ធមនុស្ស បន្ទាប់មក​ក៏​រួមគ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ ជិត​៤​ឆ្នាំ​មកនេះ ខ្ញុំ​ឃើញ​នៅក្នុង​បក្ស​នេះ​គឺ រឿង​ដែល​ស្មាន​មិន​ដល់​នោះ​គឺ បញ្ហា​សីលធម៌​ស្មោគគ្រោក តាំងពី​មន្ត្រី​ថ្នាក់លើ​បង្អស់​ដល់​ក្រោម មាន​អ្នកខ្លះ​ឆ្កួត​នឹង​ស្រី​ញី ស្អុយគគ្រុក​កេរ្តិ៍ឈ្មោះ​អសោច​ផិត​ក្បត់គ្នា​ទៅវិញទៅមក ដូចជា យឹម សុវណ្ណ សា​ហាយ​ស្មន់​ជាមួយ​តំណាងរាស្ត្រ​គ្នាឯង លី ស្រី​វី​ណា ហើយ​អ្នក​ខ្លះទៀត វក់​នឹង​ល្បែងស៊ីសង ពាលា​អាវ៉ាសែ​ផង ស្រី​ញី​ផង​រហូត​ហ៊ាន​លក់ អស់​គ្មាន​សល់​ទ្រព្យសម្បត្តិ រហូតដល់​ថ្នាក់​ជំពាក់​លុយ​គេ​វ័ណ្ឌក ពី​ព្រោះតែ​ចាញ់ល្បែង​។​
​តួយ៉ាង​ដូចជា អេង ឆៃអ៊ាង ជា​មនុស្ស​ជំនិត​មួយរូប​របស់លោក សម រង្ស៊ី គឺជា​អ្នកតំណាងរាស្ត្រ​ម្នាក់​ដែល​លេចមុខ​នៅតែ​គ្រប់​កាស៊ីណូ លេងល្បែង​មិន លោះ​ពេល ញៀន​នឹង​ល្បែង​ដោយ​មិន​ខ្វល់​ពី​ការប្រជុំ​សភា ឬ​ត្រូវ​ចុះជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នៅ​មណ្ឌល​របស់ខ្លួន​ឡើយ​។ ជានិច្ចកាល​បុគ្គល​នេះ ខ្ញុំ​មិនសូវ​ដែល​ឃើញ​មុខ​នៅ​មូលដ្ឋាន​ទេ តែបើ​ចង់ដឹងថា លោក អេង ឆៃអ៊ាង នៅ​កន្លែង​ណា​នោះ គេ​គ្រាន់តែ​ទៅ​កន្លែង​លេងល្បែង នៅ​កាស៊ីណូ​ណាមួយ នោះ​នឹង​បានឃើញ​គាត់​ភ្លាម​។ ជារឿយៗ​និង​ជា​ទម្លាប់ លោក អេង ឆៃអ៊ាង តែងតែ​ចូល​លេងល្បែង​នៅក្នុង​កាស៊ីណូ​សិន នៅ​មុនពេល​ចូលប្រជុំ​សភា​។​
​ដោយសារតែ​វក់​នឹង​ល្បែង លោក អេង ឆៃអ៊ាង សុខចិត្ត​ធ្វើ​មុខ​ក្រាស់​ទទួល​លុយ​ពី​មន្ត្រី​របស់​បក្ស​កាន់អំណាច ដែលជា​អ្នកជំនួញ​ជាប់​រហូតមក គឺ​គាត់​សុខចិត្ត​លក់​ឧ​ត្ត​ម​គតិ​ខ្លួនឯង ឲ្យ​តែ​បាន​លុយ​លេងល្បែង និង​ការសប្បាយ​ស្រី​ញី​អូន​បង​។ ម្យ៉ាង​វី​ញ​ទៀត ឲ្យ​តែ​រដូវ​បោះឆ្នោត​មកដល់​គឺ​លោក អេង ឆៃអ៊ាង ត្រូវប៉ាន់​ហើយ​មាន​លុយ​ចូល​លេងល្បែង​កាន់តែ​ញឹកញាប់​។​
​ជាក់ស្តែង​បេក្ខជន​ចង់​ឈរឈ្មោះ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ ២០១៧​នេះ នៅតាម​ខេត្ត​ជាពិសេស​ភ្នំពេញ ត្រូវ​សូក​លោក អេង ឆៃអ៊ាង ៥០០០​ដុល្លារ រឺ ៣០០០​ដុល្លារ បើ​ចង់បាន​លេខ​រៀង​ទី​១ រឺ ទី​២ ! បើ​លោក អេង ឆៃអ៊ាង លេងល្បែង​លេង​ទៅហើយ​តែ​រឿង​មាន​ស្រី ក្រៅ​ផ្ទះ​រាប់មិនអស់​វា​យ៉ាងម៉េច​ដែរ​?​។ ឆ្គួ​ត​ស្រី ឆ្គួ​ត​ស្រា ឆ្គួ​ត​ល្បែង លោក អេង ឆៃអ៊ាង ឆ្គួ​ត​២​រួចទៅហើយ​គឺ ល្បែង​និង​ស្រី​។ ខាងក្រោម​នេះ​ជា​រូបថត​ស្រី​លោក អេង ឆៃអ៊ាង នៅ​ខេត្តសៀមរាប​»៕

fn-2017-01-26-08-09-50-2 fn-2017-01-26-08-12-52-0