ឪពុកម្តាយ​ថោង សារ៉ាត់ ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2015 ក+ ក-

ភ្នំពេញ​៖ ជាថ្មី​ម្តងទៀត ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់ចោទ​ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​បាន​ប្តឹង​សាទុក្ខ​ទៅ តុលាការ​កំពូល​បន្តទៀត ប្តឹង​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់ពី​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​បដិសេធ​ម្តង​រួចមកហើយ កាលពី​ពាក់កណ្តាល​ខែមករា​កន្ល​ង​ទៅនេះ​។​
​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៥ មិនទាន់មាន​ប្រភពពី​មន្ត្រី​តុលាការ​កំពូល​ណា​ម្នាក់​អាច​បញ្ជា ក់ បាន​ថា តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ណា​អោយ​ពិតប្រាកដ​នៅឡើយ ទេ​។

គួររំលឹកថា បន្ទាប់ពី​សាលាឧទ្ធរណ៍​បាន​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន របស់​ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ កន្លងទៅនេះ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា តុលាការ​រាជធានី​ភ្នំពេញ ដែលមាន​លោក អាំង មារ​តី​ជា​ប្រធាន បាន​ដឹកនាំ​គណៈ​ក​ម្មារ​ធិ​ការ​ចម្រុះ និង កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ឆែកឆេរ​ទីតាំង​ចំនួន​បុរី​៩៩៩ ចំនួន​២​កន្លែង ដែល​ទី​តាំងទី​១​នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ប៉ុន្តែ​សម្រាប់​ទីតាំង​មួយ​នេះ​។​

នា​ឪ​កាស​នោះ សមត្ថកិច្ច​មិនបាន​រកឃើញ​អ្វី​នោះទេ ទើប​បន្តទៅ​ឆែកឆេរ​ភូមិគ្រឹះ​របស់​ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​រកឃើញ​មាន​អាវុធ​ចំនួន ៤​ដើម ក្នុងនោះ ( អាវុធខ្លី​ម៉ាក​ប៉េអា​តា ១​ដើម និង​កាំភ្លើង AK ចំនួន​៣​ដើម រួមទាំង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ បន្ថែមទៀត ដើម្បី​ជា​វត្ថុតាង​ដាក់បន្ទុក​។​

​គួររំលឹកថា ឪពុកម្តាយ​របស់​ឧកញ៉ា ថោង សារ៉ាត់ គឺ​លោក ថោង ចំរើន អាយុ​៦៥​ឆ្នាំ និង អ្នកស្រី កែវ សា​វី អាយុ​៥៥​ឆ្នាំ ត្រូវបាន​តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤ ក្រោម​ការចោទប្រកាន់​ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​៕mek19

 

 

 

 

mek20