លោក ហ៊ុន ម៉ា​ណែ​ត សំណេះសំណាល និង​បំពាក់​ឋានន្តរស័ក្តិ​នាយទាហាន​​៤២១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពជើងគោក បាន​សំណេះសំណាល​និង​បំពាក់​ឋានន្តរសក្ដិ​ជូន​នាយទាហាន​ដែល​ចូល​បំរើកងទ័ព​ក្នុង​ឆ្នាំ​១៩៧៩​ចុះ​ចំនួន​៤២១​នាក់​។
ពិធី​នេះ​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ ក្នុង​បរ​វេណ​មជ្ឈមណ្ឌល​សុភមង្គល​ស្ថិតក្នុង សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​ដែលមាន​នាយទាហាន​ត្រូវ​បំពាក់​ចំនួន​៤២១​នាក់ ក្នុងនោះ​មាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន​៤១​នាក់ ថ្នាក់​វរសេនីយ៍ឯក​ចំនួន​៩៥​នាក់ ថ្នាក់​វរសេនីយ៍ទោ​ចំនួន​១៤០​នាក់ ថ្នាក់​វរសេនីយ៍ត្រី​ចំនួន​៦៨​នាក់ ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៣៥​នាក់ ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​១០​នាក់ ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន​២១​នាក់ និង​ថ្នាក់​ចំ​ណុង​ចំនួន​២១​នាក់​។​
លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការបំពាក់​ឋានន្តរសក្ដិ​ជូន​នាយទាហាន​នាពេលនេះ​គឺជា​ការលើក​ផ្តល់​កិត្តិយស​និង​ដឹងគុណ ចំពោះ​កងទ័ព​ដែល​បាន​បម្រើ​ជាតិ​មាតុភូមិ​ជាពិសេស​នៅក្នុង​ដំណាក់កាល​គ្រា​លំបាក​បំផុត​។ លោក​បន្តថា ការជ្រើសរើស​យកតែ​កងទ័ព​បំរើកា​ងារ​នៅក្នុង​គោលនយោបាយ​ឆ្នាំ​១៩៧៩​ចុះ​យកមក​បំពាក់​ថ្ងៃនេះ​គឺជា​ព្រឹត្តិការ​ប្រវត្តិសាស្ត្រ​ងងឹត​បំផុត​ដែល​ប្រទេសជាតិ​យើង​រង​របប​តាំងពី​លន់​ណុល​ទំលាក់​គ្រា​ប់រង​ការលំបាក​បំផុត​។​
​ហើយ​ក្រៅពី​គោលនយោបាយ​ឆ្នាំ​១៩៧៩​ចុះ​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ក៍​កំពុង​ពិចារណា​ទៅលើ​គោលនយោបាយ​ផ្សេងទៀត ហើយ​បើសិន​បងប្អូន​កងទ័ព​ដែលមាន​ឈ្មោះ​ហើយ​នៅ​អត់​ទាន់​បាន​បំពាក់​សូមកុំ​ភ័យ​គឺ​នឹង​អាច​បំពាក់​នៅ​តង់​ទី​២​ឆាប់ៗ​នេះ​នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​៕

16295815_1825064681065427_457520025_n16343984_1825064667732095_1104862109_n 16344300_1825064671065428_1978954343_n 16358507_1825064701065425_1901733620_n 16395500_1825064687732093_1634553237_n