ដោយ៖ប៉ែន សុផល
បាត់ដំបង៖មានការភ្ញាក់ផ្អើលពេញហាងកាហ្វេកណ្តាលក្រុងបាត់ដំបងនិងពីសំណាក់បណ្តាញព៌តមានសង្គមបន្ទាប់ពីភ្ញៀវម្នាក់បានកាច់នំប៉័័ងហូបប្រទះឃើញក្បាលរុយរបស់ខ្សែស្បែកជើងផ្ទាត់មានជាប់ដីនៅក្នុងនំ។
ប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះផ្តល់ចេញពីហាងកាហ្វេវិភាគនយោបាយមួយកន្លែងឋិតនៅផ្នែកខាងក្រោយមន្ទីរប្រិយសណីនិងទូរគមនាគមន៍ខេត្តបាត់ដំបងបានអោយដឹងថា កាលពីវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧កន្លងមកនេះនៅក្នុងហាងកាហ្វេខាងលើមានការភ្ញាក់ផ្អើលមួយដោយគ្រប់គ្នាបានលាន់មាត់រិះគន់យ៉ាងខ្លាំងចំពោះសិប្បកម្មផលិតនំប៉័័ងល្បីឈ្មោះមួយនៅក្នុងក្រុងបាត់ដំបងដែលមានការធ្វេសប្រហែសបណ្តែតបណ្តោយអោយមានក្បាលរុយនៃផ្នែកខាងមុខខ្សែស្បែកជើងផ្ទាត់ព៌ណខៀវមួយដុំជាប់ដោយដីកខ្វក់គាប់នៅក្នុងសាច់នំប៉័័ងសាបហើយបានចែកចាយក្នុងទីផ្សារក្រុងបាត់ដំបង។
ប្រភពដាច់ដោយឡែកមួយផ្សេងទៀតបានអោយដឹងបានបន្តរថា នំប៉័័ងដែលមានស្នូលក្បាលរុយខ្សែស្បែកជើងផ្ទាត់កៅស៊ូបង្គាប់នៅខាងក្នុងនោះ ជានំធ្វើចេញពីហាងនំឡុច តង ដែលឋិតនៅចំនុចបណ្តោយផ្លូវលេខ៣ ក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ហាងនំល្បីឈ្មោះនេះមិនគួរថ្លោះថ្លោយអោយកើតមាននូវរឿងរ៉ាវបែបនេះទេពីព្រោះវាបានបង្ហាញយ៉ាងច្បាស់ពីភាពមិនមានអនាម័យដែលជាហេតុប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងររបស់អ្នកទទួលទានទាំងក្នុងនិងក្រៅខេត្ត វាពិតសំណាងមួយជ្រុងទៀតដែរ ដែលមិនមែនជាភ្ញៀវបរទេសហូបទៅឃើញ ពុំនោះទេអាចជាបច្ច័យអាក្រក់ជះលើផលិតផលនំរបស់ខ្មែរដ៍ទៃទៀតជាក់ជាមិនខាន។
រីឯម្ចាស់ហាងនំឡុច តង លោកឡុច តងបានឆ្លើយបំភ្លឺថា លោកពិតជាមិនមានចេតនាប្រព្រឹត្តរឿងមិនគប្បីដូចឃើញស្រាប់នេះទេពិតជាមិននឹកស្មាន ដើមឡើយម៉ាស៊ីនវ៉ៃម្សៅនំរបស់លោកមានលាន់លឺសម្លេងហើយលោកក៍បានយកស្បែកជើងផ្ទាត់ទៅចៀរដើម្បីទ្រាប់កុំម៉ាស៊ីនលាន់លឺសម្លេង ប៉ុន្តែពេលដែលចៀរស្បែកជើងនោះក៍ខ្ទាតក្បាលរុយខ្សែស្បែកជើងនោះបាត់រកមិនឃើញសោះដល់ព្រឹកឡើងក៍ទទួលបានព៌តមានថាមានភ្ញៀវគេប្រទះឃើញនៅក្នុងនំ។
ជុំវិញបញ្ហាខាងលើនេះលោក សំបូរ ផូ ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មបានអោយដឹងថា វាជារឿងសំខាន់លោកនិងអោយមន្ត្រីរក្រោមឱវ៉ាតចុះទៅពិនិត្យមើលនិងណែរនាំដល់ម្ចាស់ហាងនំនេះ។ ករណីថ្មីហើយប្លែកនេះត្រូវបានអ្នកហូបកាហ្វេដែលនៅក្នុងហេតុការបានថតយករូបភាពហើយបង្ហោះតាមបណ្តាញព៌តមានសង្គមដោយមានការចាប់អារម្មណ៍និងរិះគន់ហាងនំឡុច តងយ៉ាងចាស់ដៃ៕
ភ្ញាក់ផ្អើលពេញហាងកាហ្វេ ក្រោយពីការប្រទះឃើញនំប៉័ងមានស្នូលក្បាលរុយខ្សែស្បែកជើងផ្ទាត់