លោក ទា បាញ់ អាច​នឹង​ឡើង​បំភ្លឺ​នៅ​សភា​រឿង​ដំឡើង​ស័ក្តិ​អ្នក​វាយ​តំណាងរាស្ត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រភពពី​មន្ត្រី​បក្សប្រឆាំង​ឲ្យ​ដឹងថា ក្រុមតំណាងរាស្ត្រ​គណបក្ស​នេះ គ្រោង​នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៅ​បំភ្លឺ​ក្នុង​រដ្ឋសភា ករណី​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​មន្ត្រី​យោធា​២​រូប ដែល​វាយ​តំណាងរាស្ត្រ CNRP កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​
​លោក ហូ វ៉ាន់ តំណាងរាស្ត្រ​បក្សប្រឆាំង​បាន​ថ្លែងថា តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំង ៥៥​រូប អាច​នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មក​ឆ្លើយបំភ្លឺ​ក្នុង​រដ្ឋសភា បន្ទាប់ពី​មាន​រាជក្រឹត្យ​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​ព្រះមហាក្សត្រ​ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់​តែងតាំង​វរសេនីយ៍ឯក​ពីររូប ឡើងជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ខណដែល​មន្ត្រី​យោធា​ទាំងនោះ​ធ្លាប់បាន​វាយ​តំណាងរាស្ត្រ​នាពេល​កន្លងទៅ ។​
​យ៉ាងណាក៏ដោយ លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ធ្លាប់បាន​ថ្លែងថា ការដំឡើង​ជា​នន្តរ​ស័​កិ្ត​មន្ត្រី​យោធា​ទាំង​២​រូបនោះ គឺ​ក្រោយ​ពេលដែល​ពួកគេ​បានទទួល​ទោស​តាមច្បាប់​រួចរាល់ ហើយ​រាល់​ការ​តម្លើង​ស័ក្ក​ដល់​មន្ត្រី គឺ​អាស្រ័យទៅលើ​ស្នាដៃ ឬ​សកម្មភាព​ការងារ​របស់​បុគ្គល​ម្នាក់ៗ និង​ជា​តួនាទី​ភារកិច្ច​របស់​ក្រសួងការពារជាតិ​៕

305222fa-8ceb-42a1-b909-d8d9308643eaimage