កាណាដា៖ខ្មាន់កាំភ្លើងមួយក្រុមបានបើកការបាញ់ប្រហារក្នុងព្រះវិហារមួយកន្លែង ស្ថិតនៅក្នុងទីក្រុងកេបិច ប្រទេសកាណាដា បណ្តាលឲ្យមនុស្ស០៥នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ហេតុការណ៍កើតឡើងកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងនៅទីក្រុងកេបិច)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
សាក្សីនិយាយថា ខ្មាន់កាំភ្លើងមានគ្នាបីនាក់បានចូលទៅធ្វើការបាញ់រះនៅក្នុងព្រះវិហារអ៊ីស្លាមមួយ ក្នុងទីក្រុងកេបិច ដែលជាមជ្ឈមណ្ឌលវប្បធម៌អ៊ីស្លាមផងដែរ។ បើតាមប៉ុន្តែប៉ូលិសកាណាដាបានឲ្យដឹងថានៅក្នុងព្រះវិហារ មានមនុស្សសរុបខ្ទង់៤០នាក់។
ប៉ូលិសបញ្ជាក់ថា មនុស្ស០៣នាក់ដែលរងការបាញ់ប្រហារបណ្តាលឲ្យស្លាប់នោះគឺជាក្រុមអ្នកប្រតិបត្តិសាសនាអ៊ីស្លាមហើយមនុស្សម្នាជាច្រើនទៀតនៅក្នុងព្រះវិហារក៏បានទទួលរងរបួសផងដែរ៕