មេ​អាវុធហត្ថ​​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​ក្រុមហ៊ុន​ដាយ​ថា​ន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017 ក+ ក-

ខេត្តមណ្ឌលគិរី​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៧ បាន​ចុះទៅ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​ស្តុ​ង​ឈើ​ក្រុមហ៊ុន​ដាយ​ថា​ន់ ខេត្តមណ្ឌលគិរី ដែល​ត្រូវបាន​ភ្លើង​ឆេះ​ជា​បន្តបន្ទាប់​។​
​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃមុន​នេះ ភ្លើង​បាន​ឆេះ​ជា​បន្តបន្ទាប់​នៅ​ទីតាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន ដាយ​ថា​ន់ មិនដឹង​មូលហេតុ ។ តាម​របាយការណ៍​គឺ​មុនដំបូង​ភ្លើង​បានចាប់ផ្តើម​ឆេះ​យ៉ាង​សន្ធរ​សន្ធៅ នៅ​ទីតាំង​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ប៉ុន្តែ​ត្រូវបាន​រលត់ទៅវិញ​ដោយមាន​ការអន្តរាគមន៍ ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាល​ខេត្តក្រចេះ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​។​
​បន្ទាប់មក​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ មាន​ភ្លើង​ឆេះ​ម្តងទៀត នៅ​ទីតាំង​ស្តុក​ឈើ​ក្រុមហ៊ុន​ដាយ​ថា​ន់ ដោយមាន​ការត្រៀម​ជាមុន​នូវ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅពេល​ភ្លើង​ឆេះ​កម្លាំង​ពន្លត់​អគ្គិសនី បាន​ខិតខំ​ប្រឹងប្រែង​ពន្លត់ភ្លើង​អស់​រយៈពេល​ពេញ​មួយថ្ងៃ ទើប​ភ្លើង​បាន​រលត់ទៅវិញ ដោយមាន​ការសហការ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​នគរបាល​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី​ចំនួន​៤​គ្រឿង​ទៀត៕

fn-2017-01-29-23-09-55-2fn-2017-01-29-23-09-55-0