សម្តេច ហ៊ុន សែន ទម្លាក់​បញ្ហា​លើ​បក្សប្រឆាំង​រឿង​ដោះលែង​អ្នកទោស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ថ្លែង​នៅក្នុង​កិច្ចប្រជុំសភា​នា​ព្រឹក​នេះ​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា រឿង​ដោះលែង ឬ​មិន​ដោះលែង​ទណ្ឌិត​ដែលជា​មន្ត្រី​សិទ្ធិមនុស្ស និង គ​.​ជ​.​ប រួមទាំង​សកម្មជន​គាំទ្រ CNRP គឺជា​បញ្ហា​របស់​បក្សប្រឆាំង​មិនមែន​មកពី​គណបក្ស​ប្រជាជន ឬ​សម្តេច​នោះទេ​។​
​សម្តេចនាយក​មន្ត្រី​បន្ថែមថា សម្តេច​បាន​និយាយ​ជាមួយ​លោក កឹម សុខា រួចហើយ​ថា រឿង​អ្នក​ទាំងអស់នោះ គឺ​ត្រូវ​រង់ចាំ​សាលក្រម​ចូល​ជា​ស្ថាពរ​សិន ចាំ​យើង​ពិនិត្យ​មើលថា តើ​អ្នកណាខ្លះ​ដែល​ត្រូវ​ស្នើសុំ​លើកលែងទោស ។ ប៉ុន្តែ​ខាង​បក្សប្រឆាំង​បាន​លើកយក​បញ្ហា​នេះ​មក​ស្នើ​ក្នុង​បៀ​ប​វារៈ ក្នុងការ​ជួបពិភាក្សា​ជាមួយ CPP ( វប្បធម៌​សន្ទនា ) ដើម្បី​រារាំង​ឬ​ជា​ចេតនា​ទម្លាក់កំហុស​មក​លើ​បក្ស​ប្រជាជន ។ ប៉ុន្តែ​សូមអ្នក​ទាំងនោះ​ត្រូវ​ដឹងថា តើ​គណបក្សប្រឆាំង​កំពុង​ធ្វើ​អ្វី​? ។​
​សម្តេច ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ដោយឡែក​រឿង​អ្នកទោស​ដែល​ជាប់​ពាក់ព័ន្ធ​និង​ចលនា​កុបកម្ម​រួមទាំង​លោក ហុង សុខ​ហួរ និង​លោក អ៊ុំ សំអាន មិនអាច​លើកលែង​បានទេ ព្រោះ​វា​ជា​រឿង​ធំ​ហើយ​ធ្ងន់ធ្ងរ​ណាស់ ។ សម្តេច​បន្តថា បញ្ហា​នោះ​បើ​កុំ​តែ​ចាប់ខ្លួន​អ្នក​ទាំងពីរ​នោះ​ទាន់​កុំ​អី​រឿងរ៉ាវ​មិនដឹង​ជា​រីក​ធំ​ដល់​ណា​ទៀត​ទេ ។ ដូច្នេះ​មិនអាច​លើកលែង​ឲ្យ​អ្នក​ទាំងពីរ​នោះបាន​ឡើយ​៕

72be23b4c56fa4634112bdb1328e847f