សម្តេច ហ៊ុន សែន ប្រាប់​ឲ្យ​លោក សម រង្ស៊ី ត្រៀម​លក់​ទ្រព្យសម្បត្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ថ្លែង​នៅក្នុង​កិច្ចប្រជុំសភា​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​រត់គេចខ្លួន​នៅក្រៅ​ប្រទេស​ឲ្យ​ត្រៀម​លក់​ទ្រព្យសម្បត្តិ​ដែល​មាននៅ​កម្ពុជា ដើម្បី​យកមក​សងជំងឺចិត្ត​ដែល​សម្តេច​បាន​ប្តឹង​ទាមទារ​សំណង​១​លាន​ដុល្លារ​ពីបទ​បរិហាកេរ្តិ៍​។​
​សម្តេច​បាន​ថ្លែង​ដូច្នេះ បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយ​ជា​សារ​ធាណៈ​ថា លោក​មិន​ខ្លាច​គេ​ប្តឹង​ទេ ហើយ​លោក​ចង់​ឲ្យ​គេ​ប្តឹង​ច្រើន​ជាងនេះទៀត ហើយ​ប្តឹង​ច្រើន​ពេលណា​វា​ល្អ​ពេលនោះ​។​
​សម្តេច ហ៊ុន សែន ថ្លែង​បញ្ជាក់ថា ករណី​បណ្តឹង​របស់​សម្តេច​ប្តឹង​លោក សម រង្ស៊ី នោះ​គឺ​មិន​ធ្វើ​លេងៗ ទេ តែ​ធ្វើ​មែនទែន ប្តឹង​យក​១​លាន​ដុល្លារ​ឲ្យ​បាន ហើយ​លោក សម រង្ស៊ី ត្រៀម​លក់​ទ្រព្យសម្បត្តិ​ឲ្យ​ហើយ​ទៅ ព្រោះ​បណ្តឹង​របស់​សម្តេច​មិន​ដកថយ​នោះទេ ។​សម្តេច​លើកឡើងថា សម្តេច​ឮថា ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ​សព្វថ្ងៃនេះ ដាក់ឈ្មោះ​លោក សម រង្ស៊ី រួមទាំង​ដីធ្លី​ជាច្រើន​កន្លែង​ទៀត​ក៏មាន​ឈ្មោះ សម រង្ស៊ី ដែរ ដូច្នេះ​មិន​លំបាក​ទេ​ឲ្យ​តែ​សាលក្រម​ចូល​ស្ថាពរ គឺអាច​រិ​ប​អូស​បាន​ហើយ​។​
​សម្តេច ហ៊ុន សែន បញ្ជាក់​បន្ថែមថា លុយ​ដែល​សម្តេច​ឈ្នះក្តី​លើ​លោក សម រង្ស៊ី ប្រមាណ​១​លាន​ដុល្លារ​នោះ​សម្តេច​និង​យកទៅ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ទាំងអស់​៕

035c734b-e119-4c30-b86b-4a0cf977cc9d