រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ពិភាក្សា​បញ្ចុះតម្លៃ​ទឹក​នៅថ្ងៃនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2015 ក+ ក-

​ភ្នំពេញ​៖ ក្រុមប្រឹក្សាភិបាល​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​បញ្ចុះតម្លៃ​ទឹក​នៅ​ថ្ងៃទី ៥​ខែកុម្ភៈ ឆ្នាំ​២០១៥ នេះ​។​
​កិច្ចពិភាក្សា​នេះ មានការ​ចូលរួម​ពី​ម្ចាស់​ភាគហ៊ុន​រដ្ឋាករទឹក​ទាំងអស់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​តម្លៃ​ទឹក ជូន​កម្មករ និយោជិត និង​សិស្ស និស្សិត ដែល​ស្នាក់នៅ​បន្ទប់​ជួល​។ នេះ​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​លោក​ស៊ីម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​
​គួរ​បញ្ជាក់ថា គម្រោង​ពិភាក្សា​បញ្ចុះតម្លៃ​ទឹក​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​បញ្ចុះតម្លៃ​អគ្គស​នី​ពី​សំណាក់​អគ្គិសនី កម្ពុជា ជូន​កម្មករ កម្មការិនី ដែល​ស្នាក់​នៅតាម​បន្ទប់​ជួល​ក្នុង​រាជធានី​ភ្នំពេញ​៕