បទ​បញ្ជា​ផ្ទៃក្នុងប្រការ​៤៨​ថ្មី (​បី​) ត្រូវ​សភា​អនុម័ត​ដោយ​សំឡេង​៦៧​លើ​៦៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សភា​បានអនុម័ត​ទាំងស្រុង​ដោយ​សំឡេង​៦៧​លើ​៦៧​សំឡេង​នូវ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ប្រការ​៤៨​ថ្មី (​បី​) ដោយ​សំឡេង​៦៧​លើ​៦៧ ដោយ​ក្លាយទៅជា ប្រការ​៤៨​ថ្មី (​បួន​)​។ ចំណែក​ខ្លឹមសារ​នៃ​ជំពូក​១២ ប្រកា​៤៨​ថ្មី​(​បួន​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា បាន​ចែងថា សមាជិកសភា​១០​រូប មាន​សិទ្ធិ​បង្កើតជា​ក្រុមតំណាងរាស្ត្រ​មួយ​នៅក្នុង​សភា ដោយមាន​ប្រធាន​ម្នាក់ និង​អនុប្រធាន​ម្នាក់​។ គណបក្ស​ទាំងឡាយណា​ដែលមាន​សមាជិក​តិចជាង​១០​នាក់ នៅក្នុង​សភា​មាន​សិទ្ធិ​ជ្រើស​រើសយក​ក្រុម​ណាមួយ​ដើម្បី​ចូលរួម​។​
​យ៉ាងណាក៏ដោយ តំណាងរាស្ត្រ​ទាំង​អស់នៃ​គណបក្សប្រឆាំង​មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំសភា ដើម្បី​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា​ខាងលើនេះ​ទេ​៕

0b38f967-954d-46a7-8c81-bd64334c3f45