ភ្នំពេញ៖ស្ត្រីម្នាក់មកលេងផ្ទះបងប្អូនថ្ងៃបុណ្យចូលឆ្នាំចិនត្រូវបានក្រុមប្រមឹកវាយបណ្ដាលអោយរងរបួសប៉ោងមុខ ហេតុការបង្ករនេះកើតឡើងកាលពីរវេលាម៉ោង៣នឹង៣០រសៀលថ្ងៃ២៧ខែមករាឆ្នាំ២០១៧ នៅមុខវត្តសាមគ្គីរង្សីតាមបណ្ដោយផ្លូវលំ ឋិតក្នុងភូមិទ្រា២ សង្កាត់សង្ទឹមានជ័យ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ ឆ ណូន ភេទស្រីអាយុ៥៥ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិសែនសុខ សង្កាត់សែនសុខ ខណ្ឌសែនសុខ។ ជនបង្ករមានឈ្មោះ ហេង ឡុង ភេទប្រុសអាយុ៥៥ឆ្នាំ ស្កាក់នៅភូមិកើតហេតុខាងលើ
តាមសម្ដីស្រី្តរងគ្រោះបានអោយដឹងថា នៅថ្ងៃបុណ្យចូលឆ្នាំចិនថ្ងៃទីមួយរួបគាត់បានមកលេងផ្ទះបងប្អូន ហើយពេលនោះក៏មានផ្ទះអ្នកជិតខាងបានចាក់ធុងបាសលឺខ្លាំងៗ ហើយរូបគាត់បានទៅប្រាប់ថាកុំអោយចាក់លឺខ្លាំងពេក តែខាផ្ទះនៅតែមិនស្ដាប់ក៏ទៅប្រាប់ម្ដងទៀត ហើយបានម្ចាស់ផ្ទះចេញមកក៏បានទាក់សម្ដីគ្នាហើយបានវាយទៅលើរូបគាត់បណ្ដសលអោយប៉ោងមុខ ហើយរូបគាត់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យអោយជួយរកយុត្តិមធ៍ដល់រូបគាត់ផង តែសម្ថតិកិច្ចប៉ុស្តិស្ទឹងមានជ័យអាក់បីដូចគ្មានវិធាកាចំពោះរឿងនេះ គាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉េអឹមក្រុងភ្នំពេញវិងម្ដង ។
លុះថ្ងៃទី៣១ខែមករាឆ្នាំ២០១៧វេលាម៉ោង១០ និង៣០នាទី កម្លាំងប៉េអឹមក្រុងបានដាក់កម្លាំងចុះទៅចាប់ជនបង្ករបានម្នាក់ឈ្មោះហេង ឡ់ង នៅមុខផ្ទះជនបង្ករតែម្ដង ។ច្ចុប្បន្នជនបង្ករត្រូវបានកម្លាំងប៉េអឹមក្រុងភ្នំពេញយកទៅសួរនាំ៕