កោះហៅ លោក សម រង្ស៊ី ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តុលាការក្រុង​ភ្នំពេញ បាន​កោះហៅ​លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ពាក់ព័ន្ធ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន ដែល​ប្តឹង​ពីបទ «​បរិហាកេរ្តិ៍​ជា​សាធារណៈ ហើយ​ទាមទារ​ឲ្យ​សងជំងឺចិត្ត​១​លាន​ដុល្លារ​អាមេរិក​។​
​ទន្ទឹម​នោះ​តុលាការ​ដដែល​ក៏បាន​ចេញ​លិខិត​អញ្ជើញលោក សំ សុ​គង់ ជា​មេធាវី ចូលមក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខនេះ​ផងដែរ​៕

fn-2017-01-31-10-50-21-0fn-2017-01-31-10-50-21-1