បួស​បាន​៣​ថ្ងៃ​ឡើង​ដូរ​អំពូល​ភ្លើង​ដងទង់​​មុខ​វត្ត​ធ្លាក់​សុគត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ព្រះ​ស​ង្ឍ​១​ព្រះអង្គ​បួស​បាន​៣​ថ្ងៃ​បាន​ឡើង​ប្តូរ​អំពូល​ភ្លើង​ដង​ទរង់​សាសនា​នៅក្នុង​វត្ត​ពោធិ​ធ្យា​រាម​ហើយ​បាន​ធ្លាក់​សុគត​ពីលើ​ដងទង់​កម្ពស់​ប្រមាណ​២០​ម៉ែត្រ​។ ហេតុការណ៍​ជា​អកុសល​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែមករា ២០១៧ នៅក្នុង​វត្ត​ពោធិ​ធ្យា​រាម​ឋិត​ក្នុងភូមិ​ពោធិ៍​១ ឃុំ​គា ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​
​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ជនរងគ្រោះ​ទើប​បួស​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ ចៃដន្យ​លោកគ្រូ​ចៅអធិការ​ត្រូវ​ប្តូរ​អំពូល​ភ្លើង​ដែល​ដាច់​ខាងលើ​ដងទង់​សាសនា​នៅមុខ​វិហា​ប៉ុន្តែ​មិនមាន​អ្នក​ឡើង​ឡើយ ព្រោះ​អ្នក​ធ្លាប់​ឡើង​គេ​ជាប់រវល់ ជនរងគ្រោះ​បានសម្រេច​ចិត្ត​សុំ​ព្រះចៅអធិកា​ដើម្បី​បាន​ឡើង​ប្តី​ប្តូរ​អំពូល​ដែល​ដាច់ចេញ​ដាក់​អំពូល​ថ្មី​។ ពេល​ឡើង​ជិត​ដល់​ខាងលើ​មិនដឹង​មាន​កល​អ្វី​លោក​ក៍​ធ្លាក់ចុះ​មកក្រោម​តែម្តង អ្នក​ដែល​ស្គាល់​សាវតា​របស់លោក​បា​នស​ន្និ​ដ្ឋា​ន​ថា​អាច​បណ្តាលមកពី​លោក​ធ្វើ​ទុក​ដោយសារ​ជម្ងឺ​តេតាណូស​ប្រកាច់​យូរៗ​ម្តង​។​
​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ពៅ សាមឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ព្រះសង្ឃ គង់នៅ​ក្នុង​វត្ត​ពោធិ​ធ្យា​រាម ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​
ជនរងគ្រោះ​បាន​សុគត​នៅ​ពាក់​កណ្តាលផ្លូវ​ពេល​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ ហើយក៍​បានបញ្ជូន​ត្រឡប់​មកកាន់​ទី​អារាម​វិញ​ដើម្បី​តម្កល់​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Untitled-116425705_1827194530852442_591350556_n