រាជធានីភ្នំពេញ៖ម្ចាស់ Facebook ឈ្មោះ «សីហា» នៅថ្ងៃនេះ បានទម្លាយខ្សែអាត់សម្លេងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ ដែលលួចទាក់ទងជាស្រីក្មេងម្នាក់ដែលអះអាងថា ជាកម្មការិនីរោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ ។
ភ្នំពេញថ្មី សូមមិនបន្ថែមខ្លឹមសារ ទាក់ទងសំណេរ និងសំឡេងក្នុងខ្សែអាត់នោះទេ ប៉ុន្តែរក្សាទាំងស្រុងទាំងសំណេរ និងសំឡេងក្នុងខ្សែអាត់នោះ ៖
តាមហ្វេសប៊ុក ឈ្មោះ «សីហា» បានសរសេររៀបរាប់ថា ៖
«ហូរ វ៉ាន់ អាងអភ័យឯកសិទ្ធិសភាដើររួមរ័ក្សបំផ្លាញអនាគតក្មេងស្រីរោងចក្រកាត់ដេរជាច្រើនថែមទាំងហ៊ានលួចសាហាយស្មន់ជាមួយប្រពន្ធគេ ដូចដែលបាន សន្យាកាលពីថ្ងៃមុន ថ្ងៃនេះខ្ញុំនឹងបកអាក្រាតការពិតរបស់តំណាងរាស្ត្របក្សប្រឆាំង ម្នាក់ទៀតដែលអាយុច្រើន សក់ស្កូវពេញក្បាល់ទៅហើយនៅតែព្រើល ល្មោភកាម សូម្បីតែក្មេងស្រីដែលមានប្តីរួចហើយក៏គាត់មិនលើកលែង មិនទុកអនាគតឱ្យមនុស្សស្រីម្នាក់នោះឡើយ។ ខ្ញុំសូមជម្រាបអ្នកទាំងអស់គ្នាចុះអ៊ុំ ហូរ វ៉ាន់ ម្នាក់នេះប្រុងប្រយ័ត្នណាស់ បើមិនស្និទ្ធស្នាលនឹងគាត់ដូចខ្ញុំទេ គ្មានថ្ងៃបានដឹងចរិត និងមុខមាត់ពិតរបស់គាត់ជាដាច់ខាត។ ក្មេងស្រីម្នាក់នេះ ខ្ញុំស្គាល់ច្បាស់ ណាស់ តែសុំមិនបញ្ចេញឈ្មោះ – នាងជាកម្មការិនីកាត់ដេរ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្មេងស្រីម្នាក់នេះត្រូវបានអ៊ុំ ហូរ វ៉ាន់ ទាក់ទងយកទៅដេករួមរ័ក្សជាមួយ ដោយយកលុយបន្តិចបន្ទួចទៅដោះដូរប៉ុណ្ណោះ តែបានសន្យានឹងនាងថា គាត់នឹងជួយនាងឱ្យធ្វើជាតំណាងកម្មករក្នុងរោងចក្រកាត់ដេរមួយ។
ខ្ញុំសូមរៀបរាប់កាត់ៗ បន្តិចចុះ! ក្មេងស្រីម្នាក់នេះ មានទំនាក់ទំនងផ្លូវភេទជាមួយ ហូរ វ៉ាន់ ៣ រឺ៤ឆ្នាំ ហើយ។ ថ្មីៗនេះ នាងបានរៀបការតាមការរៀបចំ របស់ឪពុកម្តាយជាមួយបុរសម្នាក់ នៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ គឺរៀបការចំពេលដែលអ៊ុំ ហូរ វ៉ាន់ គាត់ទៅប្រទេសបារាំង។ សំឡេងសារសងរវាង អ៊ុំ ហូរ វ៉ាន់ ជាមួយនឹងក្មេងស្រីម្នាក់នោះគឺគាត់តែងឱ្យនាង ឬក្មេងស្រីដទៃហៅគាត់ថា ប៉ាៗ ដើម្បីកុំឱ្យគេចាប់អារម្មណ៏។ គ្រាន់តែស្តាប់សម្តី ក៏ដឹងថាគាត់ល្មោភស្រី និងថោកទាបយ៉ាងណាដែរ គាត់បញ្ជាក់ច្បាស់ៗដោយលួងលោមនាងថា ទោះបីគាត់មានស្រីច្រើនយ៉ាងណាក៏គាត់មិនចោលនាងដែរ។ ចេតនាធំរបស់គាត់ ទូរស័ព្ទទៅនាងគឺចង់លួងលោមផង និងយកអំណាចរបស់ខ្លួនដើម្បីគម្រាមនាង កុំឱ្យតោង កុំឱ្យនាងលាតត្រដាងរឿងអាស្រូវផ្លូវភេទនេះដាច់ខាត» ៕