បញ្ជូនកម្លាំងពិសេស៧២នាក់ចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប
រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃបានបញ្ជូនកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពិសេសចំនួន៧២នាក់ ដើម្បីចុះបំពេញបេសកកម្ម បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំ និងខេត្តកំពង់ធំ។
សូមជម្រាបថា ការបញ្ជូនកម្លាំងពិសេសនេះ បន្ទាប់ពីសម្តេច ស ខេង បានចុះពិនិត្យមើលបទល្មើសនេសាទក្នុងបឹងទន្លេសាបនាពេលកន្លងទៅ ដោយសង្កេតឃើញថា កើតមានបទល្មើសជាច្រើននៅតំបន់នោះ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមិនទាន់មានទំនុកចិត្តនៅឡើយទេ ចំពោះប្រតិបត្តិការនោះព្រោះកន្លងទៅក្រុមប៉ូលីសសេដ្ឋកិច្ចក្រសួងបានរងនូវការរិះគន់យ៉ាងចាស់ដៃ ទាក់ទងការឃុបឃិតជំរិតទារប្រាក់ពីក្រុមប្រជានេសាទ រហូតមានការផ្ទេរលុយជំរិតនោះតាមប្រព័ន្ធ Wing ថែមទៀត ៕