មេខ្លោង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ប្រចាំខេត្ត​ព្រះសីហនុ​ត្រូវ​ឃាត់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2017 ក+ ក-

ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​នៅ​យប់​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ដែលជា​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម នៅ​កំពង់ផែ​ព្រះសីហនុ ដែល​ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺ​យក​គ្រឿងញៀន​មក​ចែកចាយ​ឲ្យ​ជនបរទេស​ប្រចាំខេត្ត​តែម្តង ។​
​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ អ៊ួ​ន នឿន អាយុ​២៤​ឆ្នាំ និង​ឈ្មោះ ញ៉ គីម អាយុ​២៥​ឆ្នាំ អ្នក​ទាំងពីរ​ជា​កម្មករ​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដែលជា​មេខ្លោង​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​ឲ្យ​ជនបរទេស​ដែល​ទៅលេង​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​៕

Untitled-1fn-2017-02-01-22-08-43-0